[វីដេអូ] មេបញ្ជាការរងកងពលតូចលេខ៧០ បន្តចុះសួរសុខទុក្ខកងកម្លាំងប្រចាំការជួយពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅផ្សារព្រែកជ្រៃ ខណ្ឌដង្កោ
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ មេបញ្ជាការរងកងពលតូចលេខ៧០ចំនួន៣រូប គឺឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ , ឧត្តមសេនីយ៍ទោ ខៃ ណារិន និង ឧត្តមសេនីយ៍ត្រី យុង ខេមរា បានបន្តចុះសួរសុខទុក្ខ កងកម្លាំងដែលកំពុងប្រចាំការ នៅផ្សារព្រែកជ្រៃ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងនៅតែបន្តជួយដឹកប្រជាពលរដ្ឋ និងសម្ភារៈពួកគាត់ចូលលំនៅដ្ឋាន ។
គួរបញ្ជាក់ផងដែរថា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោបានទទួលរងការលិចលង់ដោយទឹកជំនន់អស់រយៈពេល១៥ថ្ងៃ ហើយបើគិតពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ ។ នាពេលនេះទឹកបានស្រកជាបណ្ដើរៗផងដែរ។
តាមរបាយការណ៍ បើគិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ កងកម្លាំងសង្គ្រោះរបស់កងពលតូចលេខ៧០ បានជួយដឹកជញ្ជូនប្រជាពលរដ្ឋ និងកម្មកររោងចក្រ សរុបចំនួន ១៨៨៤ដង ស្មើនិងប្រជាពលរដ្ឋចំនួន ១១៤៥៣នាក់៕
អត្ថបទទាក់ទង