នាយឧត្ដមសេនីយ៍ សៅ សុខា ដឹកនាំប្រតិភូជាន់ខ្ពស់ ពិភាក្សាការងារជាមួយភាគីវៀតណាម ពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ
កាលពីនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅព្រំដែនអន្តរជាតិ ម៉ុកបាយ ខេត្តតៃនិញ ប្រទេសវៀតណាម ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូជាន់ខ្ពស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចូលរួមកិច្ចប្រជុំពិភាក្សាការងារ ផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងសន្តិសុខ សណ្តាប់ធ្នាប់ ពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារប្រទេសវៀតណាម។
អត្ថបទទាក់ទង