គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

        មរណភាពរបស់អតីតមេគុកទួលស្លែង ឌុច ដែលត្រូវបាន អង្គជំនុំជម្រះតុលាការកំពូលផ្តន្ទាទោសដាក់គុកអស់១ជីវិត!

        ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២០​ |
        មរណភាពរបស់អតីតមេគុកទួលស្លែង ឌុច ដែលត្រូវបាន អង្គជំនុំជម្រះតុលាការកំពូលផ្តន្ទាទោសដាក់គុកអស់១ជីវិត! មរណភាពរបស់អតីតមេគុកទួលស្លែង ឌុច ដែលត្រូវបាន អង្គជំនុំជម្រះតុលាការកំពូលផ្តន្ទាទោសដាក់គុកអស់១ជីវិត!

        នៅវេលាម៉ោង០០:៥១ នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នេះ ទណ្ឌិតឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច បានទទួលមរណភាពហេីយនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

        ឌុច ត្រូវបានផ្តន្ទាទោសដោយអង្គជំនុំជម្រះសាលាដំបូងនៃអ.វ.ត.កនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តនៅគុកទួលស្លែងដោយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៣៥ ឆ្នាំ សងការជាប់ឃុំខុសច្បាប់ ១០ ឆ្នាំនិងសំណងលើការសហការចំនួន ៦ ឆ្នាំ ទោសដែលត្រូវអនុវត្តគឺ ១៩ ឆ្នាំ។ ប៉ុន្តែព្រះរាជអាជ្ញាប្តឹងសាទុក្ខជំទាស់។ អង្គជំនុំជម្រះតុលាការកំពូលបានសម្រេចសេចក្តីនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ដោយផ្តន្ទាទោសឌុចដាក់ពន្ធនាគារអស់មួយជីវិត។

        នៅថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០១៣ កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារខេត្តកណ្តាល ដើម្បីអនុវត្តទោសជាប់ពន្ធនាគារដែលនៅសល់របស់គាត់។

        ពាក្យគន្លឹះទាក់ទង
        អត្ថបទទាក់ទង