សកម្មជនស៊ីឈ្នួលធ្វើបាតុកម្មម្នាក់ សម្រេចទម្លាយសំឡេងថ្មីមួយរបស់លោក ហូរ វ៉ាន់ ជួលឲ្យធ្វើបាតុកម្មនៅក្រសួងអប់រំ កាលពីថ្ងៃទី៥តុលា ២០២០
ភ្នំពេញ៖ សកម្មជនស៊ីឈ្នួលធ្វើបាតុកម្មម្នាក់ បានសម្រេចចិត្តទម្លាយសំឡេងថ្មីមួយទៀតរបស់លោក ហូរ វ៉ាន់ ដែលបានជួល និងបញ្ជាឲ្យធ្វើបាតុកម្មនៅក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ។
ក្រៅពីសំឡេងនៅលើបណ្ដាញសង្គម Facebook ស្ត្រីរូបនេះសរសេររៀបរាប់បន្ថែមទៀតថា៖ «ថ្ងៃនេះនាងខ្ញុំដែលធ្លាប់ធើជាសមាជិកសកម្មក្នុងក្រុមស្រ្តីក្លាហានក្រោម បញ្ជាផ្ទាល់ពីអ៊ុ ហូរ វ៉ាន់ នាងខ្ញុំសុំផុសឆាតមួយ ទៀតជាសំឡេង រូបភាព និងឆាតឆ្លើយឆ្លងក្នុងក្រុមស្ត្រីក្លាហានដែល អ៊ុ ហូរ វ៉ាន់បានរៀបចំចេញលុយឱ្យពួកខ្ញុំធ្វើដំណើរពីខេត្តមកភ្នំពេញហើយដេកនៅផ្ទះសំណាក់ដើម្បីប្រមូលកម្លាំងមកធ្វើបាតុកម្មនៅ មុខក្រសួងអប់រំកាលពី ងៃ០៥ ខែ ១០ ឆ្នាំ២០២០ ទិវាគ្រូបង្រៀន។
ប៉ុន្មានថ្ងៃនេះ នាងខ្ញុំដេកអត់លក់សោះដោយសារខ្មាស់សាច់ញាតិ និងអ្នកជិតខាង គេថាខ្ញុំមិនគូរឆ្កួតទៅ ស៊ីឈ្នួលធ្វើបាតុកម្មស្រែកតវ៉ាអាឡេអាឡូតាមតែគេបញ្ជាហើយបានលុយកាក់តិចតួច។
នាងខ្ញុំសូមប្រកាសជា ចំហម្តងទៀតថា ខ្ញុំឈប់ពាក់ព័ន្ធជាមួយក្រុមស្រ្តីក្លាហាននេះតទៅទៀតហើយ។ ជាការបញ្ជាក់នៃ « ការបាយបាយ មិនទាក់ទងអីទៀតជាមួយក្រុមស្ត្រីក្លាហានរបស់អ៊ុ ហូរ វ៉ាន់ នេះទៀត នាងខ្ញុំសុំផុសស៊ែរនូវ សំឡេងរៀបចំបញ្ជាតាមសារឆាត មេសសែនយឺរ និងស៊ីញាល់របស់ លោកអ៊ុ ហូរ វ៉ាន់ ដែលសារ សំឡេង រូបភាព និងឆាតឆ្លើយឆ្លងនេះ នាងខ្ញុំក៏ធ្លាប់បានអោយពូអ៊ុសម្ថកិច្ចភ្នំពេញរួចហើយ តាំងពីល្ងាចថ្ងៃ២៣ ខែ១០ មកម្ល៉េះ»។
សូមស្ដាប់សំឡេងសារឆ្លើយឆ្លងតាម Messenger រវាងលោក ហូរ វ៉ាន់ និងសកម្មជនស៊ីឈ្នួល ៖