គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    មន្ត្រីជាន់ខ្ពស់​​ទទួលបន្ទុក​កិច្ច​ការព្រំដែន​បញ្ជាក់ថា ​ខេត្ត​ចំនួន​៣នៅកម្ពុជា ដែល​នៅ​ជាប់​ព្រំ​ដែន​វៀត​ណាម​​​ ​​បាន​បញ្ចប់​ការបោះ​បង្គោល​ព្រំដែន​ទាំងស្រុង​ហើយ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    មន្ត្រីជាន់ខ្ពស់​​ទទួលបន្ទុក​កិច្ច​ការព្រំដែន​បញ្ជាក់ថា ​ខេត្ត​ចំនួន​៣នៅកម្ពុជា ដែល​នៅ​ជាប់​ព្រំ​ដែន​វៀត​ណាម​​​ ​​បាន​បញ្ចប់​ការបោះ​បង្គោល​ព្រំដែន​ទាំងស្រុង​ហើយ​ មន្ត្រីជាន់ខ្ពស់​​ទទួលបន្ទុក​កិច្ច​ការព្រំដែន​បញ្ជាក់ថា ​ខេត្ត​ចំនួន​៣នៅកម្ពុជា ដែល​នៅ​ជាប់​ព្រំ​ដែន​វៀត​ណាម​​​ ​​បាន​បញ្ចប់​ការបោះ​បង្គោល​ព្រំដែន​ទាំងស្រុង​ហើយ​

    ភ្នំពេញ​៖ លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន ​បានបញ្ជាក់ប្រាប់ឱ្យដឹងថា រហូតមកដល់ពេលនេះ មានខេត្តកម្ពុជាចំនួន៣ហើយ ត្រូវបា​ន​បញ្ចប់​​ទាំង​ស្រុង​នូវការបោះបង្គោលព្រំដែន ក្នុងចំណោមខេត្តទាំង៩ ដែលនៅជាប់ព្រំដែនកម្ពុជា-វៀតណាម។

    ការបញ្ជាក់​បែប​នេះធ្វើឡើងស្របពេលដែល រដ្ឋសភាបានអនុម័តទាំងស្រុងលើ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត​យល់ព្រមលើពិធីសារ ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជា​ណាច​ក្រ​កម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម នៅក្នុងសម័យប្រជុំពេញអង្គ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

    លោកស្រី កុយ ពិសី បានបញ្ជាក់បន្ថែមថា ក្នុងចំណោមខេត្តទាំង៣ ដែល​បញ្ចប់​ការ​បោះបង្គោល​ព្រំដែន​ទាំងស្រុងនេះ មានខេត្តក្រចេះ ត្បូងឃ្មុំ និងខេត្តព្រៃវែង ខណៈដែលខេត្តចំនួន៦ទៀត ដែលនៅសេសសល់ គឺរដ្ឋាភិបាលប្រទេសទាំងពីរ បានប្តេជ្ញាចិត្តដោះស្រាយបញ្ចប់នៅពេលខាងមុខ។

    កម្ពុជា-វៀតណាម មានព្រំដែនគោកជាមួយគ្នាប្រវែង ១,២៧០គីឡូម៉ែត្រ ដែលរហូត​មក​ដល់ពេល​នេះ រដ្ឋាភិបាល​ប្រទេសទាំងពី​រ​បាន​បោះ​បង្គោលព្រំដែនសម្រេចបានចំនួន៨៤ភាគរយហើយ។

    ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម ត្រូវបានរដ្ឋាភិបាលប្រទេសទាំងពីរចុះហត្ថលេខា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ អំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាម រយៈ​ពេល២ថ្ងៃ៕ ប្រភព៖ FreshNews

    អត្ថបទទាក់ទង