រដ្ឋមន្ត្រីក្រសួងបរិស្ថាន កោតសរសើរដល់មន្ត្រីក្រោមឱវាទ ដែលខិតខំប្រឹងប្រែង និងមានស្នាដៃល្អក្នុងការបំពេញការងារកន្លងមក
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន កោតសរសើរដល់មន្ត្រីក្រោមឱវាទ ដែលខិតខំប្រឹងប្រែង និងមានស្នាដៃល្អក្នុងការបំពេញការងារកន្លងមក។ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងបែបនេះ ក្នុងពិធីបំពាក់គ្រឿងឥស្សររិយយសជូនមន្រ្តីរាជការក្រសួងបរិស្ថាន ជូនមន្រ្តីឧទ្យានុរក្សក្នុងឱកាសសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងបរិស្ថាន។
ឯកឧត្តម រដ្ឋមន្រ្តី មានប្រសាសន៍ កោតសរសើដល់មន្រ្តីក្រោមឪវាទ ក៌ដូចមន្រ្តីរាជការទាំងអស់បម្រើការនៅក្នុងអគ្គនាយកដ្ឋានទាំង៦ចំណុះឲ្យក្រសួងបរិស្ថាន និងមន្រ្តីឧទ្យានុរក្ស មន្ទីរបរិស្ថានរាជធានី-ខេត្តទាំង២៥ ដែលបានខិតខំប្រឹងប្រែង និងមានស្នាដៃល្អ ក្នុងការបំពេញការងារកន្លងមកដើរលើផ្លូវត្រូវជាមួយគ្នា ត្រូវបង្កើនការដុះខាត់ជាប្រចាំបន្ថែមទៀត ដោយឈរលើមាគ៌ា គោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។
ដើម្បីសម្រេចចក្ខុវិស្ស័យនេះ ក្រសួងបរិស្ថាន បានដាក់ចេញឲ្យអនុវត្តនូវសេចក្តីថ្លែងការណ៍បេសកកម្ម រួមមាន៖
(១)ការគ្រប់គ្រងឲ្យបានល្អប្រសើនូវកិច្ចខិតខំប្រឹងប្រែងការពារបរិស្ថាន
(២)ការពារធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ ប្រកបដោយចេរភាព
(៣)ការលើកកម្ពស់ការអប់រំ
(៤)លើកកម្ពស់ការរស់នៅប្រកបដោយនិរន្តរភាព
លើសពីនេះទៅទៀតរាជរដ្ឋាភិបាលកម្ពុជាក្រាមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៃនីតិកាលទី៦ របស់រដ្ឋសភានៅតែបន្តការគាំទ្រ និងដាក់បញ្ចូលការងារបរិស្ថានទៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិសម្រាប់ការអភិវឌ្ឍដោយចីរភាព ដែលរួមមាន៖ ការគ្រប់គ្រងសំណល់នៅតាមទីប្រជុំជន ការគ្រប់គ្រងធនធានធម្មជាតិ ការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគុណភាពខ្យល់ និងការលើកកម្ពស់ជីវភាពសហគមន៍ ។ ជាក់ស្តែងនៅឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យប្រគល់ភារកិច្ចឲ្យក្រសួងបរិស្ថាន ជាអ្នកគ្រប់គ្រងតំបន់អភិរក្ស។ ជាលទ្ធផល ក្រសួងបរិស្ថាន បានដាក់បញ្ចូលតំបន់ការពារធម្មជាតិចំនួន៦៨ កន្លែង ដែលមានផ្ទៃដីសរុប៧,៣លានហិកតា ស្មើនឹង និង៤១%នៃផ្ទៃប្រទេស។
ចំពោះគ្រឿងឥស្សរិយយសដែលទទួលបានមេដាយសរុបមាន ៣១០រូប ដែលក្នុងនោះ មេដាយរួមមាន៖
ក/មេដាយផ្តល់ដោយព្រះរាជក្រិត្យ មានចំនួន៤៨រូប មានដូចជា៖ មេដាយជាតូបការមាន ចំនួន២រូប ,មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ចំនួន១៣រូប ,មេដាយមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ មានចំនួន ១រូប , មេដាយថ្នាក់មហាសេរីវឌ្ឍន៍ចំនួន ១រូប ,មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេនាមានចំនួន១៣រូប , មេដាយសុវត្ថារាថ្នាក់មហាសេនា មានចំនួន២រូប , មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធុបឌិន្ទ មានចំនួន ១២រូប , មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់សេនា មានចំនួន ៣រូប ,មេដាយព្រះរាជាណាចក្រកម្ពុជាអស្សប្ញទ្ធិ មានចំនួន១រូប។
ខ/មេដាយផ្តល់ដោយអនុក្រិត្យ មានចំនួន២៦២រូប រួមមាន៖ មេដាយសុវត្ថារាថ្នាក់ធិបឌិន្ទ មានចំនួន៣រូប ,មេដាយមុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទចំនួន២រូប , មេដាយសុវត្ថារាថ្នាក់សេនាចំនួន១០រូប ,មេដាយសុវត្ថារា ថ្នាក់អស្សប្ញសទ្ធិ ចំនួន៥រូប , មេដាយមាសការងារ ចំនួន១៦រូប ,មេដាយប្រាក់ការងារមានចំនួន១០៨នាក់ , មេដាយសំរិទ្ធការងារ មានចំនួន ១១៨នាក់។ ហើយចំពោះ សមាសភាព មន្រ្តីរាជការ ដែលទទួលបានមេដាយផ្តល់ដោយព្រះរាជក្រិត្យ និងអនុក្រិត្យ ខាងលើ មានជាអាទិ៍៖ (១)ថ្នាក់ដឹកនាំក្រសួង រដ្ឋលេខាធិការ និងអនិរដ្ឋលេខាធិកា មានចំនួន១៤រូប , (២ ) ទីប្រឹក្សា និងជំនួយការមានចំនួន៥រូប , (៣) ថ្នាក់ដឹកនាំ និងមន្រ្តីរាជការតាមអង្គភាពថ្នាក់កណ្តាលមានចំនួន១០៩រូប, (៣)មន្រ្តីមន្ទីររាជធានីខេត្ត មាន ចំនួន១៥២រូប, (៤) មន្រ្តីឧទ្យានុរក្ស មានចំនួន៣០រូប។ ក្រៅពីមេដាយ ដែលបានទទួលខាងលើក្រសួងក៏បានស្នើសុំ ឯកឧត្តមរដ្ឋមន្រ្តីបន្ថែម នូវប័ណ្ណសរសើរមត្រីភាព ជូនដល់មន្រ្តីឧទ្យានុរក្ស ចំនួន១០០រូប ក្នុងនោះ (៥រូបថ្នាក់ខេត្ត) និងសម្រាប់មន្ទីរបរិស្ថានខេត្ត ដែលមានតំបន់ការពារធម្មជាតិឧទ្យានជាតិ៕