គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ជោគវាសនា លោក Biden និងលោក Trump លើ​រដ្ឋ Nevada ជាអ្នកកំណត់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    ជោគវាសនា លោក Biden និងលោក Trump លើ​រដ្ឋ Nevada ជាអ្នកកំណត់ ជោគវាសនា លោក Biden និងលោក Trump លើ​រដ្ឋ Nevada ជាអ្នកកំណត់

    គិតត្រឹមម៉ោង៩និង​០០នាទី ព្រឹក​ថ្ងៃទី​០៥​វិច្ឆិកា​នេះ ការបោះឆ្នោតនៅអាមេរិកបានបង្ហាញថា លោក Joe Biden បានទទួល ២៦៤អង្គបោះឆ្នោត ហើយលោក Trump បានទទួល២១៤អង្គបោះឆ្នោត ប៉ុន្តែបេក្ខជនទាំង២នាក់ ចាញ់ឈ្នះ គឺលើលទ្ធផលនៅរដ្ឋ Nevada មួយទៀតប៉ុណ្ណោះដែលមាន៦អង្គបោះឆ្នោត។

    បើលោក Trump ឈ្នះនៅរដ្ឋនេះ លោកត្រាំ នឹងបន្តកាន់តំណែងបន្តដោយទទួលបានសំឡេង ២៧៤អង្គបោះឆ្នោត  តែបើចាញ់រដ្ឋនេះ  គឺទទួលបានតែ២៦៨នោះទេ! សម្រាប់ការរាប់សន្លឹកឆ្នោតទើបតែបាន៧៥ភាគរយ  បង្ហាញថា លោក បៃដិន កំពុងនាំមុខ ត្រាំ ក្នុងលទ្ធផលដ៏ប្រផិតប្រផើយ។

    សូមបញ្ជាក់​ថា​ លទ្ធផល​នៃ​ការរាប់​សន្លឹក​ឆ្នោត​ គឺ​សល់​រដ្ឋ​ចំនួន​ ៤​ ទៀត​ទេ​ ក្នុង​នោះ​មាន​រដ្ឋ​១ គឺ រដ្ឋ Nevada ដែល​មាន​ការ​ប្រទាញប្រទង់គ្នា​ខ្លាំង​៕

    អត្ថបទទាក់ទង