ឯកឧត្ដម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋជិត ២ម៉ឺនគ្រួសារ នៅខេត្តពោធិ៍សាត់
នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្អែកនេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នឹងអញ្ជើញចុះជួបសំណេះសំណាល ចែកពូជស្រូវ និងអំណោយមួយចំនួនទៀត ជូនប្រជាពលរដ្ឋជិត២ម៉ឺនគ្រួសារ នៅខេត្តពោធិ៍សាត់។
ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នឹងធ្វើការចែកពូជស្រូវទាំងអស់នៅពីរទីតាំង ដែលទីតាំងទី១ ស្ថិតនៅបរិវេណពហុកីឡដ្ឋានខេត្តពោធិ៍សាត់ចំនួន ១៣,០៤៧គ្រួសារ និងទីតាំងទី២ ស្និតនៅបរិវេណវិទ្យាល័យអូរតាប៉ោងចំនួន ៤,២៥៩គ្រួសារ៕
អត្ថបទទាក់ទង