គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួង​សុខាភិបាល​ ប្រកាស​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូវីដ​១៩​ថ្មី ០២នាក់​ និង​មាន​អ្នក​ជាសះស្បើយ​ ០២នាក់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    ក្រសួង​សុខាភិបាល​ ប្រកាស​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូវីដ​១៩​ថ្មី ០២នាក់​ និង​មាន​អ្នក​ជាសះស្បើយ​ ០២នាក់​ ក្រសួង​សុខាភិបាល​ ប្រកាស​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូវីដ​១៩​ថ្មី ០២នាក់​ និង​មាន​អ្នក​ជាសះស្បើយ​ ០២នាក់​

    ភ្នំពេញ​៖ នៅព្រឹក​ថ្ងៃទី​៧​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ ក្រសួងសុខាភិបាល​ បាន​ប្រកាសថា មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ០២នាក់​ និងមានអ្នកជាសះស្បើយចំនួន​ ០២នាក់។

    ក្រសួង​សុខាភិបាល​ បាន​បញ្ជាក់ថា​ គិតត្រឹម​ម៉ោង​ ៧ព្រឹក​ ថ្ងៃទី​៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ អ្នក​មានវីរុស​កូវីដ​១៩​ សរុបមានចំនួន​ ២៩៤នាក់​,អ្នក​ព្យាបាល​ជាសះស្បើយ​សរុបមានចំនួន​ ២៨៨នាក់​ និង​អ្នកកំពុង​សម្រាក​ព្យាបាល​ចំនួន​ ០៦នាក់។

    ក្រសួងសុខាភិបាល​ឲ្យដឹង​ដែរថា​ អ្នកប៉ះពាល់ជាមួយឯកឧត្តមរដ្ឋមន្ត្រីការបរទេស​ និងពាណិជ្ជកម្ម​ ចំនួន​ ៤៩នាក់​ ត្រូវបានធ្វើតេស្ត​ អវិជ្ជមានវីរុសកូវីដ-១៩​ ទាំងអស់គ្នានៅថ្ងៃទី០៦​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ ដែលចំនួនសរុបនៃអ្នកប៉ះពាល់បានកើនឡើងដល់​ ៨៨៩នាក់​៕

    អត្ថបទទាក់ទង