គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    វីដេអូភាពយន្តឯកសារ​ប្រវត្តិសាស្ត្រ​ «កម្ពុជា​៖ បន្ទាត់​ឆ្នាំ​១៩៩៨» សម្ពោធជាផ្លូវការ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    វីដេអូភាពយន្តឯកសារ​ប្រវត្តិសាស្ត្រ​ «កម្ពុជា​៖ បន្ទាត់​ឆ្នាំ​១៩៩៨» សម្ពោធជាផ្លូវការ​ វីដេអូភាពយន្តឯកសារ​ប្រវត្តិសាស្ត្រ​ «កម្ពុជា​៖ បន្ទាត់​ឆ្នាំ​១៩៩៨» សម្ពោធជាផ្លូវការ​

    ភ្នំពេញ​៖ ភាពយន្តឯកសារ​ប្រវត្តិសាស្ត្រ​ «កម្ពុជា​៖ បន្ទាត់​ឆ្នាំ​១៩៩៨» បាន​ធ្វើរៀបរាប់​នូវ​ស្ថាន​ភាព​ជាក់ស្ដែង​ពីសង្គម​កម្ពុជា​ពីមួយដំណាក់កាលទៅមួយ​ដំណាក់កាល​ ដោយ​បាន​យក​ឆ្នាំ​១៩៩៨​ ធ្វើជាបន្ទាត់នៃការប្រៀបធៀប​វឌ្ឍភាព​សង្គម​។ ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រនេះ មានគុណតម្លៃ​សម្រាប់​ប្រជាជន​កម្ពុជា​​គ្រាប់​ជំនាន់​ ដើម្បី​ស្វែងយល់​ពីតម្លៃ​នៃសុខសន្តិភាព និង​ជាមេរៀន​ដែល​បាន​បង្ហាញ​ពីការ​ដឹកនាំ​ប្រទេស​ប្រកប​ដោយសមត្ថភាព​ក្នុង​ភាពជាខ្មែរ​ និង​ប្រកបដោយ​ធម៌។

    ភាពយន្តឯកសារប្រវត្តិសាស្រ្តនេះ គឺជាគម្រោងផ្តួចផ្តើមឡើងដោយ មូលនិធិម៉ានី (The Many Foundation) ដោយមានការសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ។

    ឥស្សរជនជាន់ខ្ពស់សំខាន់ៗមួយចំនួន​ត្រូវ​រំលេចឡើង​ក្នុង​ភាពយន្តឯកសារ​ប្រវត្តិសាស្ត្រនេះ​ ក្នុងនោះរួមមាន​៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្ដម​ ឧប​នាយក​រដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្ដម​ ឧប​នាយក​រដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និងឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍៕

     

    អត្ថបទទាក់ទង