គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ថ្ងៃធ្វើតេស្ត​លើកទី២ រកវីរុស​កូវីដ​១៩​ ចំពោះ​អ្នក​ប៉ះពាល់​ផ្ទាល់​ និង​ប្រយោល​ជាមួយ​ប្រតិភូការបរទេស​ហុងគ្រី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    ថ្ងៃធ្វើតេស្ត​លើកទី២ រកវីរុស​កូវីដ​១៩​ ចំពោះ​អ្នក​ប៉ះពាល់​ផ្ទាល់​ និង​ប្រយោល​ជាមួយ​ប្រតិភូការបរទេស​ហុងគ្រី ថ្ងៃធ្វើតេស្ត​លើកទី២ រកវីរុស​កូវីដ​១៩​ ចំពោះ​អ្នក​ប៉ះពាល់​ផ្ទាល់​ និង​ប្រយោល​ជាមួយ​ប្រតិភូការបរទេស​ហុងគ្រី

    ភ្នំពេញ​៖ តាមការណែនាំរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​នេះ គឺជាថ្ងៃ​ធ្វើតេស្ត​លើកទី២ ចំពោះ​អ្នក​ដែលបាន​ប៉ះពាល់​ដោយផ្ទាល់​ និង​ប្រយោល​ជាមួយ​​រដ្ឋមន្ត្រីការ​បរទេស​ និង​ពាណិជ្ជកម្ម​ហុងគ្រី ដើម្បី​រកវីរុស​កូវីដ​១៩​។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃកម្ពុជា ព្រមទាំងរដ្ឋមន្ត្រី និង​អ្នក​ប៉ះពាល់ផ្ទាល់​ និង​ប្រយោល​ជាមួយ​លោក​ ភីត​ធើ ស៊ីចាតូ រដ្ឋមន្ត្រី​ការ​បរទេស​ និងពាណិជ្ជកម្ម​ហុងគ្រី និង​ប្រតិភូ សរុប​ជា៩០០នាក់ ត្រូវធ្វើ​តេស្ត​ជាលើកទី២​ នៅថ្ងៃនេះ ដើម្បី​រកវីរុស​កូវីដ​១៩​។

    ទីតាំ​ង​ធ្វើ​តេស្ត ​គឺត្រូវ​បាន​រៀបចំនៅទៅស្ដីការ​គណៈ​រដ្ឋមន្ត្រី និង​សណ្ឋាគារសុខា​ សម្រាប់​មន្ត្រី​រាជការ​​ និង​អ្នក​សារព័ត៌មាន​ ដោយឡែក​សម្រាប់​សម្ដេចតេជោ​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​មន្ត្រីជាន់​ខ្ពស់​មួយចំនួន​ទៀត​ ត្រូវ​បាន​ធ្វើ​តេស្ត​នៅ​តាម​ទីតាំង​ធ្វើ​ចត្តាឡីស័កនៅគេហដ្ឋាន​។

    សូមរំលឹកថា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក ភីតធើ ស៊ីចាតូ និងប្រតិភូរបស់លោក បានអញ្ជើញមកបំពេញទស្សនកិច្ចមួយថ្ងៃនៅក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជាលោកក៏បានបន្ត​ទស្សនកិច្ចនៅប្រទេសថៃ ហើយ​ពេល​ទៅ​ដល់​ប្រទេស​ថៃ លោកត្រូវបានរកឃើញថាមានវីរុស​កូវីដ១៩។

    សូមបញ្ជាក់ថា​ រហូត​មក​ដល់ពេលនេះ មាន​អ្នក​ប៉ះពាល់​ដោយផ្ទាល់​ និង​ប្រយោល​ជាមួ​យ​រដ្ឋមន្ត្រីការ​បរទេស​ហុងគ្រីសរុបជាង ៩០០នាក់​ ដែលបាន​ធ្វើ​តេស្ត​រកវីរុស​កូវីដ​១៩​​ ក្នុងនោះ​មានវិជ្ជមាន​ម្នាក់ ជាអង្គរក្សខ្មែរ​ការពារ​រដ្ឋមន្ត្រីហុង​គ្រី​ ។ សម្រាប់ការធ្វើតេស្ត​​រកវីរុស​កូវីដ​១៩​នេះ នឹង​ត្រូវ​ធ្វើ​ចំនួន​២លើកទៀត​ គឺថ្ងៃទី​១៤ ​និ​ងថ្ងៃទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​៕

    អត្ថបទទាក់ទង