គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អ្នកការទូត​កម្ពុជា និង​បុគ្គលិក​ សរុប​៤នាក់ នៅស្ថានទូតកម្ពុជា​ប្រចាំ​ប្រទេស​បារាំង​​ ធ្វើតេស្ត​វិជ្ជមាន​កូវីដ​១៩​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    អ្នកការទូត​កម្ពុជា និង​បុគ្គលិក​ សរុប​៤នាក់ នៅស្ថានទូតកម្ពុជា​ប្រចាំ​ប្រទេស​បារាំង​​ ធ្វើតេស្ត​វិជ្ជមាន​កូវីដ​១៩​ អ្នកការទូត​កម្ពុជា និង​បុគ្គលិក​ សរុប​៤នាក់ នៅស្ថានទូតកម្ពុជា​ប្រចាំ​ប្រទេស​បារាំង​​ ធ្វើតេស្ត​វិជ្ជមាន​កូវីដ​១៩​

    នៅថ្ងៃទី​០៩​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ ក្រសួង​ការបរទេស​ និងសហប្រតិបត្តិការ​អន្តរជាតិ ប្រកាស​ថា​ មាន​ករណីវិជ្ជមាន​លើមន្ត្រីបុគ្គលិក​នៃ​ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង​ សរុប ៤នាក់​បាន​ធ្វើ​តេស្ត​ឃើញថា​វិជ្ជមាន​វីរុសកូវីដ​១៩​។

    ក្រសួង​ការបរទេស​ ឲ្យដឹងថា​ អ្នក​ការទូតកម្ពុជាចំនួន​ ២នាក់​ និង​បុគ្គលិក​ក្នុង​ស្រុក​ចំនួន​ ២នាក់​ នៃ​ស្ថានឯកអគ្គរាជទូត​កម្ពុជា​ប្រចាំប្រទេស​បារាំង​ បាន​ធ្វើ​តេស្ត​​សំណាក​ទទួល​បាន​លទ្ធផល​វិជ្ជមាន​កូវីដ​១៩​។

    ក្រោយ​ពួកគាត់ទាំង៤នាក់​ បាន​ជួប​ពិគ្រោះ​យោបល់​ជាមួយគ្រូពេទ្យ​បារាំង​រួចមក​ ពេលនេះ​ពួកគាត់​កំពុង​សម្រាកព្យាបាល​នៅផ្ទះ​រៀង​ៗខ្លួន​ និង​ទទួល​ទាន់​ថ្នាំ​តាមវេជ្ជបញ្ជា។ ក្រៅពីនេះ ស្ថានឯកអគ្គរាជទូត​កម្ពុជា​ នៅទីក្រុង​ប៉ារីស​ ក៏កំពុង​រង់​ចាំ​លទ្ធផល​របស់​បុគ្គលិក​ក្នុង​ស្រុក​ម្នាក់​ទៀត​ នៅថ្ងៃនេះ(ថ្ងៃចន្ទ ទី​៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២០)។ ស្ថានឯកអគ្គរាជទូត​កម្ពុជា​នៅទីក្រុង​ប៉ារីស​ នឹង​បន្ត​ដំណើរ​ការ​ជាប្រក្រតី​តាម​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​។

    ក្រសួងការបរទេស​បាន​បញ្ជាក់​ដែរថា​ ស្ថាន​ទូត​នឹង​បន្ត​ធ្វើ​ការយ៉ាង​ជិត​ស្និទ្ធ​ជាមយយ​អាជ្ញាធរ​សុខាភិបាល​បារាំង​ ដើម្បី​តាម​ដាន​ការវិវត្តនៃ​ជំងឺរបស់​អ្នក​ការទូត​កម្ពុជា​ និង​បុគ្គលិក​ក្នុង​ស្រុក​ ទាំង​៤នាក់​ខាងលើង​ ដោយ​យកចិត្ត​ទុក​ដាក់​បំផុត​៕

    អត្ថបទទាក់ទង