គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ព័ត៌មានថ្មី!! រកឃើញ​ករណីវិជ្ជមាន​វីរុស​កូវីដ១៩ ៣នាក់ទៀត​ លើអ្នក​ដែល​បាន​ប៉ះ​ពាល់​ជា​មួយ​រដ្ឋមន្ត្រី​ការ​បរទេស​ហុង​គ្រី​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    ព័ត៌មានថ្មី!! រកឃើញ​ករណីវិជ្ជមាន​វីរុស​កូវីដ១៩ ៣នាក់ទៀត​ លើអ្នក​ដែល​បាន​ប៉ះ​ពាល់​ជា​មួយ​រដ្ឋមន្ត្រី​ការ​បរទេស​ហុង​គ្រី​ ព័ត៌មានថ្មី!! រកឃើញ​ករណីវិជ្ជមាន​វីរុស​កូវីដ១៩ ៣នាក់ទៀត​ លើអ្នក​ដែល​បាន​ប៉ះ​ពាល់​ជា​មួយ​រដ្ឋមន្ត្រី​ការ​បរទេស​ហុង​គ្រី​

    ភ្នំពេញ​៖ ក្រោយពីបាន​ធ្វើ​តេស្តជាលើកទី​២ នៅថ្ងៃទី​៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​នេះ ក្រសួង​សុខា​ភិបាល​​​បានប្រកាស​រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩​ ៣នាក់ទៀត​ ដែល​អ្នក​ទាំង​បី​សុទ្ធ​បាន​​ប៉ះ​ពាល់ជាមួយរដ្ឋមន្ត្រីការបរទេស​ហុងគ្រី​។

    ករណីវិជ្ជមាន​វីរុសកូវីដ១៩​ ៣នាក់នោះ រួមមាន​៖ ទី១) ឯកឧត្ដម​ សួស យ៉ារ៉ា តំណាងរាស្ដ្រ និងជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​, ទី២) លោក សរ ចិត្រា អគ្គលេខា​ធិការ​រង​ ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ និង​ទី៣) ឯក​អគ្គ​រដ្ឋ​ទូត​ហុង​គ្រី ​ប្រចាំ​កម្ពុជា​

    បច្ចុប្បន្ន​ អ្នកជំងឺខាងលើ​ត្រូវ​បាន​ដាក់​ឲ្យសម្រាក​ព្យាបាល​នៅមន្ទីរ​ពេទ្យ​មិត្តភាពខ្មែរ-សូវៀត។

    ក្រសួង​សុខាភិបាល ​បាន​ឲ្យ​ដឹង​ថា ​ករណី​សរុប​ដែលបា​ន​រក​ឃើញ​អ្នក​មាន​វីរុស​កូវីដ​១៩ ក្នុង​ព្រឹត្តិការណ៍ ​៣​វិច្ឆិកា​ (ដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រីការបរទេសហុងគ្រី) គិត​ត្រឹម​ម៉ោង​៥​ល្ងាច​ ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មាន​ចំនួន​០៤​នាក់៕

    អត្ថបទទាក់ទង