គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អង្គភាព​ក្រោម​ឱវាទ​ក្រសួងអប់រំចំនួន​ ១២ ត្រូវ​បាន​រកឃើញថាមាន​ការ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​​ ៣វិច្ឆិកា​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    អង្គភាព​ក្រោម​ឱវាទ​ក្រសួងអប់រំចំនួន​ ១២ ត្រូវ​បាន​រកឃើញថាមាន​ការ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​​ ៣វិច្ឆិកា​ អង្គភាព​ក្រោម​ឱវាទ​ក្រសួងអប់រំចំនួន​ ១២ ត្រូវ​បាន​រកឃើញថាមាន​ការ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​​ ៣វិច្ឆិកា​

    ភ្នំពេញ​៖ គិតត្រឹមយប់ថ្ងៃទី០៩ វិច្ឆិកា ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានរកឃើញថា អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍០៣ វិច្ឆិកា សរុបមានចំនួន​១២ អង្គភាព។ នេះ​បើតាម​ប្រភពព័ត៌មានពី លោក​ រស់ សុវាចា ​អ្នកនាំពាក្យក្រសួង​អប់រំ នៅ​ក្នុង​បណ្ដាញ​ Telegram។

    អង្គភាពទាំង១២នោះរួមមាន​ ៖

    • មន្ទីរអប់រំ យុវជន និងកីឡាខេត្តចំនួន ០២
    • ក្លឹបហាត់កីឡាការ៉ាតេដូចំនួន ០១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក
    • គ្រឹះស្ថានសិក្សាឯកជនចំនួន ០៩

    ស្ថានភាព នៃអង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា​៖

    -មន្ទីរអប់រំ យុវជន និងកីឡាខេត្តទី១៖ បុគ្គលិកនិងសមាជិកគ្រួសារចំនួន២៣រូបបានទទួលទានអាហារជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។

    -មន្ទីរអប់រំ យុវជន និងកីឡាខេត្តទី២៖ សមាជិកមួយចំនួនបានចូលរួមប្រជុំជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។

    -គ្រឹះស្ថានសិក្សាទី១៖ បុគ្គលិក១រូបបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។

    -គ្រឹះស្ថានសិក្សាទី២៖ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។

    -គ្រឹះស្ថានសិក្សាទី៣៖ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។

    -គ្រឹះស្ថានសិក្សាទី៤៖ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។

    -គ្រឹះស្ថានសិក្សាទី៥៖ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។

    -គ្រឹះស្ថានសិក្សាទី៦៖ សិស្ស២រូបមានមាតាបិតាដែលបានទទួលទានអាហារជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។

    -គ្រឹះស្ថានសិក្សាទី៧៖ សិស្ស១រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។

    -គ្រឹះស្ថានសិក្សាទី៨៖ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។

    -គ្រឹះស្ថានសិក្សាទី៩៖ សិស្ស៣រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។

    -ក្លឹបហាត់ការ៉ាតេដូ១នៅពហុកីឡដ្ឋានជាតិអូឡាំពិក៖ គ្រូបង្ហាត់កីឡាការ៉ាតេដូដែលជាអង្គរក្សជនជាតិខ្មែរការពារផ្ទាល់អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។

    ក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវដល់អ្នកពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាទាំងអស់ មេត្តាបន្តរាយការណ៍ជូនក្រសួងតាមរយៈលេខទូរស័ព្ទ០១២ ៣៣៥ ៩៩៩។ ចំពោះមុខនេះ អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ សិស្សានុសិស្ស មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពសុខភាពតាមគោលការណ៍ប្រតិបត្តិស្តង់ដាររបស់ក្រសួងអប់រំ យុវជន និងកីឡា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។

    សូមបញ្ជាក់ថា​ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀនជាបណ្តោះអាសន្នរយៈពេល ២សប្តាហ៍ និងបន្តការសិក្សាតាមអនឡាញនៅរាជធានីភ្នំពេញ ទីរួមខេត្តកណ្តា បានផ្អាក​ដំណើរ​ការជាបណ្តោះអាសន្ននៅពហុកីឡដ្ឋានជាតិអូឡាំពិករហូតដល់មានការជូនដំណឹងជាថ្មី៕