គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឯកឧត្ដម​ ឧត្ដម​សេនីយ៍ឯក ហ៊ុន​ ម៉ាណែត​ ថ្លែងការកោតសរសើរ​កងកម្លាំង​ទិសយោធភូមិភាគទី៥ អនុវត្តកិច្ចការអាទិភាពចាំបាច់ជាច្រើនបានទាន់ពេលវេលា​​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    ឯកឧត្ដម​ ឧត្ដម​សេនីយ៍ឯក ហ៊ុន​ ម៉ាណែត​ ថ្លែងការកោតសរសើរ​កងកម្លាំង​ទិសយោធភូមិភាគទី៥ អនុវត្តកិច្ចការអាទិភាពចាំបាច់ជាច្រើនបានទាន់ពេលវេលា​​ ឯកឧត្ដម​ ឧត្ដម​សេនីយ៍ឯក ហ៊ុន​ ម៉ាណែត​ ថ្លែងការកោតសរសើរ​កងកម្លាំង​ទិសយោធភូមិភាគទី៥ អនុវត្តកិច្ចការអាទិភាពចាំបាច់ជាច្រើនបានទាន់ពេលវេលា​​

    បន្ទាយមានជ័យ​៖ ឯកឧត្ដម​ ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត អគ្គ​មេប​ញ្ជាការ​រង ​នៃក​ង​យោធពល​ខេមរភូមិន្ទ ​និង​ជាមេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ ​កោតសរសើរដល់​​កងកម្លាំង​ប្រដាប់​អាវុធ​ទិសយោធ​ភូមិភាគទី៥ ដែល​អនុវត្តបានភារកិច្ច​ស្នូល​ និង​កិច្ចការអាទិភាព​ចាំបាច់​ជាច្រើ​នបាន​ទាន់ពេលវេលា។

    ​ក្នុងពិធីចែកអាវរងារជា​អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី៥ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ កាលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម​ ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត បាន​លើកឡើងថា ក្នុងរយៈកាលមួយឆ្នាំកន្លងមកនេះ កងកម្លាំងទាំងអស់ប្រចំាទិសយោធភូមិភាគទី៥ បានចូលរួមក្នុងកិច្ចការអាទិភាពចាំបាច់ជាច្រើនដូចជា ការការពារនូវចលនាប៉ុនប៉ងបំផ្លិចបំផ្លាញសុខសន្តិភាព និងស្ថិរភាពសង្គមរបស់អ្នកនយោបាយជ្រុលនិយមមួយចំនួន, ការចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់នូវជំងឺរាតត្បាតកូវីដ១៩ ព្រមទាំងបានដើរតួរនាទីសំខាន់ក្នុងការប្រតិបត្តិការរហ័សដល់ការជួយប្រជាពលរដ្ឋក្នុងពេលមានគ្រោះទឹកជំនន់កន្លងមកក្នុងខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ បន្ថែមលើកិច្ចការស្នូលរបស់ខ្លួនដែលជាការងារការពារបូរណភាពទឹកដី និង​ការចូលរួមជាប្រចំាក្នុងការការពារសុខសន្តិភាព ធានាបានស្ថិរភាព និងសន្តិសុខ តាមបណ្តោយព្រំដែន។

    ឧត្ដមសេនីយ៍​ឯក ហ៊ុន​ ម៉ាណែត​ បាន​ពាំនាំការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលសម្តេចទំាងពីរតែងគិតគូរអំពីសុខទុក្ខ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្រុមគ្រួសារ ព្រមទាំងអតីតយោធិនរបស់យើង។

    ឯកឧត្ដម​ ឧត្ដម​សេនីយ៍ឯក បានអំពាវនាវ​ដល់​​កងកម្លាំងទាំងអស់ចូលរួមអនុវត្តតាមការអំពាវនាវរបស់សម្តេចតេជោ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងការបន្តកិច្ចការពារ និងប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺ​រាតត្បាតកូវីដ១៩  ដោយអនុវត្តទៅតាមវិធានការសុខាភិបាលនានាជាប្រចាំ ដើម្បីបន្តធានាបាននូវសុវត្ថិភាពរបស់បុគ្គលខ្លួនឯងក៏ដូចជាក្រុមគ្រួសារ ព្រមទាំងអង្គភាពទាំងមូល។ សូមមេត្តាបន្តយកចិត្តទុកដាក់ក្នុងការចូលរួមជួយស្តារទ្បើងវិញនូវហេដ្ឋាចរនាសម្ព័ន្ធ និងការត្រៀមខ្លួនជាស្រេចក្នុងការបង្ការ និងឆ្លើយតបគ្រោះមហន្តរាយនានា។

    ជានេះទៅទៀត​ ឯកឧត្ដម​ ឧត្ដម​សេនីយ៍ឯ បាន​ក្រើនរំលឹកកងកម្លាំងទាំងអស់​ បន្តនូវស្មារតីស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព ព្រមទាំងប្រឆាំងដាច់ខាតនូវរាល់ការប៉ុនប៉ងនានាក្នុងការបំផ្លាញសន្តិភាពដ៏ពេញលេញ ដែលរាមច្បងជំនាន់មុនបានកសាងយ៉ាងលំបាកទម្រាំបានបន្សល់មកដល់យើងក្នុងពេលបច្ចុប្បន្ន ដូច្នេះយើងមានភារកិច្ចបន្តការកសាងសុខសន្តិភាពនេះតទៅមុខ ដើម្បីទុកជាកេរ្តិ៍ដំណែលឱ្យកូនចៅជំនាន់ក្រោយៗរបស់យើងទៀត ដោយឈរលើស្មារតីតបស្នងសងគុណដល់ប្រជាពលរដ្ឋ និងរដ្ឋាភិបាល ដែលបានផ្តល់នូវឱកាស និងសេចក្តីទុកចិត្តដល់យើង៕

    អត្ថបទទាក់ទង