គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឯកឧត្ដម​ ហ៊ុន​ ម៉ាណែត​ តំណាង​សម្ដេចតេជោ​ បន្តចុះចែក​ពូជស្រូវដល់​ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ជាង​២ពាន់គ្រួសារ ក្នុងខេត្តក្រចេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    ឯកឧត្ដម​ ហ៊ុន​ ម៉ាណែត​ តំណាង​សម្ដេចតេជោ​ បន្តចុះចែក​ពូជស្រូវដល់​ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ជាង​២ពាន់គ្រួសារ ក្នុងខេត្តក្រចេះ ឯកឧត្ដម​ ហ៊ុន​ ម៉ាណែត​ តំណាង​សម្ដេចតេជោ​ បន្តចុះចែក​ពូជស្រូវដល់​ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ជាង​២ពាន់គ្រួសារ ក្នុងខេត្តក្រចេះ

    ក្រចេះ៖ នៅព្រឹកថ្ងៃទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ឯកឧត្ដម​បណ្ឌិត​ ហ៊ុន ម៉ាណែត តំណាង​ដ៏ខ្ពង់ខ្ពស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​​ នៃ​កម្ពុជា និង​សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត​បាន​បន្ត​ចុះ​សំណេះសំណាល​សាកសួរសុខទុក្ខ​ ចែកពូជស្រូវ និង​អំណោយ​​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ទឹកភ្លៀង​ ចំនួន​ ២៣៧២គ្រួសារ​ នៅ​ខេត្តក្រចេះ​។

    ក្នុងឱកាសជួបសំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាល សម្ដេចទាំងពីរតែងតែគិតគូរ អំពីសុខ ទុក្ខប្រជាពលរដ្ឋគ្រប់ទិសទី ដែលទទួលរងនូវផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង កន្លងទៅថ្មីៗនេះ ។

    ឯកឧត្តម ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រោយព្រឹត្តិការណ៍ថ្ងៃ ៣វិច្ឆិកា ក្នុងនាមជាមេដឹកនាំសម្តេចត្រូវស្ថិតនៅក្នុងការធ្វើចត្តាឡីស័ក ហើយសម្តេចពិតជាសោក ស្តាយដែលមិនអាចមកចូលរួមផ្ទាល់ ប៉ុន្តែលោកបានចាត់តំណាងចូលរួមទៅកាន់ខេត្ត គោលដៅតាមផែនការកំណត់ដោយតាមដានការអនុវត្តជាប់ជាប្រចាំ ការចែកស្បៀង និងស្រូវពូជជូនដល់ប្រជាពលរដ្ឋរងគ្រោះ អោយបានទាន់ពេលវេលា នៅក្នុងដំណាក់កាល ស្តាឡើងវិញនេះ គឺជាកិច្ចការអាទិភាពសំខាន់ចាំបាច់ ដោយមិនអាចពន្យារពេលបាន។

    ជាមួយគ្នានោះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានថ្លែង អរគុណចំពោះឯកឧត្តម លោកជំទាវ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរដែនដី កងកម្លាំង ប្រដាប់អាវុធ ក្រុមយុវជនស្ម័គ្រចិត្ត និងក្រុមការងារពាក់ព័ន្ធ ក៏ដូចជាសប្បុរសជនជាតិ-អន្តរជាតិ ដែលបានចូលរួមឧបត្ថម្ភតាមរយៈការចុះជួយផ្ទាល់ តាមរយៈសម្តេចតេជោ យន្តការកាកបាទក្រហម និងយន្តការផ្សេងៗក្តី គឺបានបង្ហាញអំពីកម្លាំងរួបរួមសាមគ្គីជួយគ្នា។

    ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្ន និងបន្តអនុវត្ត​វិធានការ​អនាម័យ និងវិធានការផ្សេងៗដែល​ក្រសួង​សុខាភិបាល​បាន​ដាក់ចេញ ដើម្បី​ការពារកុំ​ឲ្យមានការចម្លង​ចូលក្នុង​សហគមន៍៕

    អត្ថបទទាក់ទង