គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លោកត្រាំ​ ផ្ញើសារថ្វាយ​ព្រះពរ​ ព្រះករុណា ព្រះមហាក្សត្រ ​ក្នុង​ទិវាបុណ្យឯករាជជាតិ​ខួប​លើកទី​៦៧

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    លោកត្រាំ​ ផ្ញើសារថ្វាយ​ព្រះពរ​ ព្រះករុណា ព្រះមហាក្សត្រ ​ក្នុង​ទិវាបុណ្យឯករាជជាតិ​ខួប​លើកទី​៦៧ President Donald Trump speaks in an address to the nation from the Oval Office at the White House about the coronavirus Wednesday, March, 11, 2020, in Washington. (Doug Mills/The New York Times via AP, Pool)

    លោក​ ដូណាល់ តាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ បាន​ផ្ញើសារ​លិខិតមួយ​ថ្វាយព្រះពរ​ ​ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​នៃ​ ទិវាបុណ្យ​ឯករាជ្យជាតិ​កម្ពុជា​ ខួប​លើកទី​៦៧ (៩វិច្ឆិកា១៩៥៣-៩វិច្ឆិកា២០២០)។

    ក្នុងសារលិខិត​លោក​ត្រាំ ​បាន​សរសេរថា «តាងមាន​ឲ្យ​សហរដ្ឋអាមេរិក​ ខ្ញុំ​សូម​សម្ដែង​នូវ​អំណរសាទរ​ជូន​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ឱកាស​ នៃ​ទិវាបុណ្យ​ឯករាជ្យ​ជាតិ​​កម្ពុជា​ខួប​លើកទិ​៦៧​ ថ្ងៃទី​៩វិច្ឆិកា។

    យើង​នៅតែ​ប្ដេជ្ញា​ចិត​ក្នុង​ការ​លើកកម្ពស់​សន្តិភាព និងវិបុលភាព ដើម្បីប្រជាជន​កម្ពុជា​។ ខ្ញុំ​សូម​ថ្វាយ​ព្រះពរ​ជូន​ចំពោះ ព្រះករុណា​ ព្រះមហាក្សត្រ​ និង​ប្រជាជន​កម្ពុជា​ទាំងអស់​ សូម​ឲ្យ​មាន​សុខភាព​ល្អ​ បរិបូរណ៍​ នាពេលអនាគត។»

    អត្ថបទទាក់ទង