ក្រសួងសុខាភិបាល៖ មិនមានករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី និងមិនមានករណីជាសះស្បើយ
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល ប្រកាសថា មិនមានករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី និងមិនមានករណីជាសះស្បើយទេ នៅថ្ងៃទី១១វិច្ឆិកា២០២០។
ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មានអ្នកផ្ទុកវីរុសកូវីដ១៩ សរុបមានចំនួន ៣០១នាក់ អ្នកព្យាបាលជាសះស្បើយសរុបមានចំនួន ២៨៨នាក់ និង១៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕
អត្ថបទទាក់ទង