គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ថ្នាក់ដឹកនាំប្រទេសអាស៊ាន គាំទ្រសាធារណរដ្ឋកូរ៉េក្នុងការជំរុញ និងលើកកម្ពស់ គោលនយោបាយភាគខាងត្បូងថ្មីបូក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    ថ្នាក់ដឹកនាំប្រទេសអាស៊ាន គាំទ្រសាធារណរដ្ឋកូរ៉េក្នុងការជំរុញ និងលើកកម្ពស់ គោលនយោបាយភាគខាងត្បូងថ្មីបូក ថ្នាក់ដឹកនាំប្រទេសអាស៊ាន គាំទ្រសាធារណរដ្ឋកូរ៉េក្នុងការជំរុញ និងលើកកម្ពស់ គោលនយោបាយភាគខាងត្បូងថ្មីបូក

    ភ្នំពេញ៖ ក្នុងកិច្ច​ប្រជុំ​​កំពូល​ អាស៊ាន​-​សាធារណរដ្ឋកូរ៉េ​ លើកទី​២១ តាមប្រព័ន្ធ​វីដេអូ​ កាលពីថ្ងៃទី១២​ ខែវិច្ឆិកា ឆ្នាំ​២០២០​ម្សិលមិញនេះ ថ្នាក់​ដឹកនាំ​នៃ​ប្រទេសអាស៊ាន​ បាន​បង្ហាញពីការ​គាំទ្រ​ចំពោះ​សាធារណរដ្ឋកូរ៉េ​ដែល​បាន​ជំរុញ​ និង​លើក​កម្ពស់​ គោល​នយោបាយ​ភាគ​ខាងត្បូង​ថ្មី ទៅ​ជា​ គោលនយោបាយ​ភាគខាង​ត្បូង​ថ្មីបូក​។

    អង្គប្រជុំបានឯកភាពក្នុងការពង្រឹងលំហូរសេរីនៃពាណិជ្ជកម្ម និង វិនិយោគ រវាងតំបន់ទាំងពីរសំដៅ​ធានា​ដល់ចីរភាព​នៃ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​តំបន់​ដែលជាកត្តា​ដ៏សំខាន់​ក្នុង​ការ​រក្សា​លំនឹង​សេដ្ឋកិច្ច​ នៅក្នុង​បរិបទ​​នៃ​ការ​​ងើប​ឡើងវិញ ក្រោយ​វិបត្តិនៃ​ជំងឺ​កូវីដ​១៩ ក៏ដូចជាសាទរដល់ដំណើរឆ្ពោះទៅបញ្ចប់ការចរចារ និងចុះហត្ថលេខាលើ “ភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់-RCEP” នៅថ្ងៃទី១៥ វិច្ឆិកា នេះ៕

    អត្ថបទទាក់ទង