គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងសុខាភិបាល​ ប្រកាស​រកឃើញ​អ្នក​វិជ្ជមានវីរុស​កូវីដ១៩​ថ្មី​ ០១​នាក់​ លើ​បុរសជនជាតិ​អាមេរិក​កាំង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    ក្រសួងសុខាភិបាល​ ប្រកាស​រកឃើញ​អ្នក​វិជ្ជមានវីរុស​កូវីដ១៩​ថ្មី​ ០១​នាក់​ លើ​បុរសជនជាតិ​អាមេរិក​កាំង ក្រសួងសុខាភិបាល​ ប្រកាស​រកឃើញ​អ្នក​វិជ្ជមានវីរុស​កូវីដ១៩​ថ្មី​ ០១​នាក់​ លើ​បុរសជនជាតិ​អាមេរិក​កាំង

    ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​ ​ប្រកាស​ថា​ រកឃើញ​ករណីវិជ្ជមាន​វីរុស​កូវីដ១៩​ថ្មី ០១​នាក់​ និង​មិនមាន​ករណីជាសះស្បើយ​ទេ​ សម្រាប់ថ្ងៃទី​១៣ ខែវិច្ឆិកា​ ឆ្នាំ​២០២០។ បើយោង​តាម​សេចក្ដីជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​ចេញផ្សាយនៅថ្ងៃទី​១៤ខែវិច្ឆិកា ឆ្នាំ​២០២០នេះ​។

    ក្រសួង​សុខាភិបាល​ឲ្យដឹង​ថា​ ករណីវិជ្ជមាន​វីរុសកូវីដ១៩​ ថ្មី នេះ​ កើត​ឡើង​លើ​បុរស​ជន​ជាតិ​អាមេរិកកាំង ម្នាក់​ អាយុ​ ៦៩ ឆ្នាំ​ ស្នាក់នៅ Apartment មួយ​ក្នុង​រាជធានីភ្នំពេញ បាន​ធ្វើ​ដំណើរ​មក​ពី​សហរដ្ឋអាមេរិក​ បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ចិន​តៃវ៉ាន់ មក​ដល់​កម្ពុជា​នៅថ្ងៃទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២០។​ បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាកព្យាបាលនៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត​។

    កត់សម្គាល់ដែរថា​ អ្នក​ដំណើរ​តាមយន្ត​ហោះ​ជាមួយអ្នក​ជំងឺ​ខាងលើ​សរុបមាន​ចំនួន​ ៧១​នាក់​ដែល​ក្នុ​ងចំនួន​នេះ មាន​បុរសខាងលើនេះ​ផងដែរ​ ឯអ្នក​ដំណើរ​ចំនួន​ ៧០​នាក់​នោះ​ លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុសកូវីដ១៩​ និង​ត្រូវ​បាន​ដាក់​ឲ្យធ្វើ​ចត្តាឡីស័ក​ចំនួន​ ១៤​ថ្ងៃ នៅមណ្ឌល​ទ័ពអាកាស​ សណ្ឋាគារសុខា-ភ្នំពេញ សណ្ឋាគារ​ធានយី និង​សណ្ឋាគារ​ចុង​ស៊ីង​។

    សូមបញ្ជាក់ថា​ គិត​ត្រឹម​ម៉ោង​៧ព្រឹក​ ថ្ងៃទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ២០២០ ស្ថាន​ភាព​ជំងឺ​កូវីដ​១៩​ នៅ​កម្ពុជាមាន​អ្នក​វីរុសកូវីដ​១៩ សរុប​មានចំនួន​ ៣០២​នាក់​ អ្នក​ជាសះស្បើយ​ចំនួន​ ២៨៩នាក់​ អ្នក​កំពុង​សម្រាកព្យាបាល​​មានចំនួន​ ១៣នាក់​​ និង​មិនមាន​ករណីស្លាប់​ទេ​៕

    អត្ថបទទាក់ទង