គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ស្ពានឆ្លងកាត់ទន្លេមេគង្គ ​ស្ទឹង​ត្រង់-ក្រូចឆ្មារ​ គ្រោង​នឹង​តភ្ជាប់​នៅដើមខែធ្នូខាងមុខ​ ក្រោមអធិបតីភាព សម្ដេចតេជោ​ ហ៊ុន​ សែន​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    ស្ពានឆ្លងកាត់ទន្លេមេគង្គ ​ស្ទឹង​ត្រង់-ក្រូចឆ្មារ​ គ្រោង​នឹង​តភ្ជាប់​នៅដើមខែធ្នូខាងមុខ​ ក្រោមអធិបតីភាព សម្ដេចតេជោ​ ហ៊ុន​ សែន​ ស្ពានឆ្លងកាត់ទន្លេមេគង្គ ​ស្ទឹង​ត្រង់-ក្រូចឆ្មារ​ គ្រោង​នឹង​តភ្ជាប់​នៅដើមខែធ្នូខាងមុខ​ ក្រោមអធិបតីភាព សម្ដេចតេជោ​ ហ៊ុន​ សែន​

    ភ្នំពេញ​៖ ស្ពាន​មិត្តភាពកម្ពុជា-ចិ​ន​ ស្ទឹងត្រង់​ ក្រូចឆ្មារ​ ជាជំនួយ​របស់រដ្ឋាភិបាលចិន​ នឹងលេច​ចេញ​ជារូបរាង​ឆាប់ៗនេះ នៅក្នុង​ខេត្ត​កំពង់ចាម​។ ស្ពាននេះមា​នប្រវែង​ ១ពាន់ម៉ែត្រ​ តភ្ជាប់​ពីទឹក​ដីខេត្ត​កំពង់ចាម​ ទៅកាន់​ទឹកដីខេត្ត​ត្បូង​ឃ្មុំ​ ដោយឆ្លង​កាត់​ទន្លេមេគង្គ។

    រដ្ឋបាលសាលាខេត្តកំពង់ចាមបានឱ្យដឹងថា នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីតភ្ជាប់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយនេះ ។ ពិធីតភ្ជាប់«ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ» នឹងប្រព្រឹត្តទៅនៅទីតាំងភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

    ស្ពាននេះគ្រោងចំណាយថវិកាសាងសង់ជិត ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និងបោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ ក្រោយសាងសង់រួច ស្ពាននេះនឹងជួយជំរុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច នៅក្នុងខេត្តកំពង់ចាម ក៏ដូចជាជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ឬទំនិញផ្សេងៗ។

    សូមបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់-ក្រូចឆ្មារនេះ គឺជាស្ពានទី៨ហើយ ដែលកន្លងមក មិត្តចិនបាន ជួយសាងសង់ស្ពាននៅកម្ពុជាចំនួន៧រួចហើយ ដូចជា ស្ពានកោះធំនៅខេត្តកណ្តាល, ស្ពានជ្រោយចង្វា២,ស្ពានសេកុង ខេត្តស្ទឹងត្រែង, ស្ពានព្រែកក្តាម ,ស្ពានព្រែកតាមាក់ ,ស្ពានមេគង្គ-ស្ទឹងត្រែង និងស្ពានព្រែកសំរោង ក្រុងតាខ្មៅ៕

     

    អត្ថបទទាក់ទង