គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    គ្រឹះស្ថាន​សិក្សា​​នៅភ្នំពេញ និង​ខេត្ត​កណ្ដាល​ចាប់​ផ្ដើម​ដំណើរ​ឡើងវិញហើយ​នៅថ្ងៃនេះ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    គ្រឹះស្ថាន​សិក្សា​​នៅភ្នំពេញ និង​ខេត្ត​កណ្ដាល​ចាប់​ផ្ដើម​ដំណើរ​ឡើងវិញហើយ​នៅថ្ងៃនេះ​ គ្រឹះស្ថាន​សិក្សា​​នៅភ្នំពេញ និង​ខេត្ត​កណ្ដាល​ចាប់​ផ្ដើម​ដំណើរ​ឡើងវិញហើយ​នៅថ្ងៃនេះ​

    ភ្នំពេ​ញ៖ នៅព្រឹកថ្ងៃទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២០នេះ គឺជាថ្ងៃកំណត់​ឲ្យ​បើក​ឡើ​ងវិញ​នូវ​គ្រឹះស្ថាន​សិក្សា​រដ្ឋ​ និង​​ឯកជន​ នៅ​រាជ​ធានីភ្នំពេញ ​និង​ខេត្ត​កណ្ដាល​ បន្ទាប់​ពីបាន​​ផ្អាក​អស់​រយៈ​​ពេល​២សប្ដាហ៍​ ដើម្បី​ធ្វើ​តេស្ត​រក​វីរុស​កូវីដ​១៩​ ​ចំពោះ​អ្នក​ដែល​បាន​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​ និង​ប្រយោល​ ក្នុងព្រឹត្តិការណ៍​ ៣វិច្ឆិកា​។

    បន្ទាប់​ពីសម្ដេចតេជោ​ ហ៊ុន​ សែន ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាបាន​ប្រកាស​បញ្ចប់​ព្រឹត្តិការណ៍ ៣វិច្ឆិកា​រួម​មក​ ក្រសួងអប់រំ យុវជន​ និង​កីឡា​ ក៏បាន​សម្រេច​ប្រកាស​បើក​គ្រឹះស្ថានសិក្សា​ទាំងរដ្ឋ​ និង​ឯកជន​ ឡើង​វិញ​នៅ​ថ្ងៃទី​២៣​វិច្ឆិកា​នេះ ដោយ​ត្រូវ​បន្ត​អនុវត្ត​វិធាន​ការ​អនាម័យ​ ដោយ​ការ​ពាក់ម៉ាស​ លាង​ដៃនឹង​អាកុល​ និងរក្សា​គម្លាត​សុវត្ថិភាពបុគ្គល​ និង​សង្គម​ ឲ្យ​បាន​ត្រឹម​ត្រឹម​តាម​ការ​ណែនាំ​​របស់​ក្រសួង​សុខាភិបាល។

    ឯកឧត្ដម​ ហង់ជួន​ ណារ៉ុន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និងកីឡា​ កាលពីថ្ងៃ​ទី១៩វិច្ឆិកា​ បានថ្លែងអំពាវនាវ​ដល់​គ្រឹះស្ថាន​សិក្សា​ទាំងអស់នូវ​ទូទាំងប្រទេស​​ត្រូវ​បន្ត​អនុវត្ត​គោលការណ៍ស្ដង់ដារសិក្សា​ (SOP)  និង​អនាម័យ​នៅតាមគ្រឹះស្ថាន​សិក្សា​ ដើម្បី​បង្ការ​ការ​ពារ​ការឆ្លង​រីករាលដាល​នៃ​ជំងឺកូវីដ​១៩​ ចូលក្នុងសហគមន៍។

    សិស្សានុសិស្សក៏បាន​បង្ហាញ​ពីការរីករាយ​ដែលបានចូលរៀនឡើងវិញ និង​ខិតខំរៀនសូត្រត្រៀមប្រឡង។ ពួកគេបន្តថា ពួកគេនឹងប្តេជ្ញាចិត្តអនុវត្តតាមការណែនាំរបស់ក្រសួងពាក់ព័ន្ធ ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ ដូចជាពាក់ម៉ាស វាស់កំដៅ បាញ់អាកុល និងរក្សាគម្លាតជាប្រចាំផងដែរ ពិសេសគឺពួកគេនឹងខំរៀនដើម្បីប្រឡងឱ្យជាប់។

    សូមជំរាបជូន​​ផងដែរថា​  ក្រសួង​អប់រំបាន​ប្រកាសថា​នឹង​រៀបចំការប្រឡង​សញ្ញាបត្រ​បឋម​ភូមិ(ឌីប្លូម) នៅថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ និង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ(បាក់ឌុប) នៅថ្ងៃទី​២១ ខែធ្នូ​ ឆ្នាំ​២០២០ ដោយមាន​មាន​ការលើកពេលនោះទេ​។

    គួរបញ្ជាក់ថា កម្ពុជាបានផ្អាកដំណើរការសិក្សានៅរាជធានីភ្នំពេញ និងខេត្តកណ្តាលចំនួន២សប្តាហ៍ ដោយសារព្រឹត្តិការណ៍៣វិច្ឆិកា ហើយនៅពេលព្រឹត្តិការនេះត្រូវបានបញ្ចប់ ដោយសារវិធានការទប់ស្កាត់របស់រាជរដ្ឋាភិបាល។ គិតត្រឹម​ម៉ោង​៧ព្រឹកថ្ងៃទី​២៣ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ កម្ពុជា​មាន​អ្នកជំងឺកូវីដ​១៩​ សរុបចំនួន​ ៣០៦នាក់​ ក្នុង​នោះ​អ្នក​ដែលបាន​ព្យាបាលជាសះស្បើយចំនួន​ ២៩៥នាក់​ អ្នក​កំពុង​សម្រាកព្យាល​ចំនួន​ ១១នាក់​ និង​មិនមាន​ករណីស្លាប់​ទេ៕

    អត្ថបទទាក់ទង