គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អភិបាល​ខេត្តព្រះសីហនុ ចុះពិនិត្យវឌ្ឍនភាព នៃហេដ្ឋារចនាសម្ព័ន្ធការស្ថាបនាផ្លូវ ៣៤ខ្សែ ប្រព័ន្ធលូ អូ ប្រឡាយ ក្នុង​ខេត្ត​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    អភិបាល​ខេត្តព្រះសីហនុ ចុះពិនិត្យវឌ្ឍនភាព នៃហេដ្ឋារចនាសម្ព័ន្ធការស្ថាបនាផ្លូវ ៣៤ខ្សែ ប្រព័ន្ធលូ អូ ប្រឡាយ ក្នុង​ខេត្ត​ អភិបាល​ខេត្តព្រះសីហនុ ចុះពិនិត្យវឌ្ឍនភាព នៃហេដ្ឋារចនាសម្ព័ន្ធការស្ថាបនាផ្លូវ ៣៤ខ្សែ ប្រព័ន្ធលូ អូ ប្រឡាយ ក្នុង​ខេត្ត​

    ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ​ខែ​វិច្ឆិកា ​ឆ្នាំ២០២០​ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ ដឹក​នាំ​មន្ត្រី​មន្ទីរ​ អង្គ​ភាព​ជំនាញ​ រដ្ឋ​បាល​ក្រុង​ព្រះ​សីហនុ​ និង​តំណាង​ក្រុម​ហ៊ុន​ ចុះ​ពិនិត្យ​វឌ្ឍនភាព​ នៃ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ការ​ស្ថាបនា​ផ្លូវ​ ៣៤​ខ្សែ ​ប្រព័ន្ធលូ​ ​អូ ​ប្រឡាយ ​អាង​ប្រព្រឹត្ត​កម្ម​ ការ​សាង​សង់​បន្ទ​​ប់​ទឹក​សាធារណៈ​តាម​បណ្តោយ​ឆ្នេរ​អូរ​ឈើទាល ​និង​ការ​រៀប​ចំ​ក្រាល​ថ្ម​ក្រានិ​ត​​នៅតាម​ចិញ្ចើម​ផ្លូវ​ជុំវិញ​តោពីរ ​ក្នុង​ក្រុង​ព្រះសីហនុ។

    ក្នុង​ឱកាស​ចុះ​ពិនិត្យ​ឯកឧត្តម​ គួច ​ចំរើន ​អភិបាល​ខេត្ត​ព្រះសីហនុ​ បា​ន​ធ្វើ​ ការ​ណែនាំ​ដល់​បណ្ដា​ក្រុម​ហ៊ុន​សាង​សង់​ផ្លូវ​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ​ដោយ​ទទួល​ខុស ​ត្រូវ​ខ្ពស់​ក្នុង​ការ​ពន្លឿន​ការងារ​ឱ្យ​បាន​ឆាប់​រហ័ស​ ធានា​បាន​បរិមាណ​ និង​គុណភាព ​សោភ័ណភាព ​ដោយ​មិន​ត្រូវ​ទុក​សំណល់​ការដ្ឋាន​នៅ​លើដង​ផ្លូវ​ធ្វើ​ឱ្យ​បាត់​បង់​សោភណ័​ភាព​។

    ឯក​ឧត្តម​ គួច ចំរើន ក៏បាន​ធ្វើ​ការ​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​មក​លេង​កម្សាន្ត​តាម​តំបន់​ឆ្នេរ ​និង​តាម​រមនីយដ្ឋាន​នានា ​ក្នុង​ខេត្ត​ព្រះសីហនុ ​ចូល​រួម​សហការ​ថែរក្សា​បរិស្ថាន​អនាម័យ​។

    ទន្ទឹមនោះ​ធ្វើការ​ណែនាំ​ដល់​ក្រុម​ការងារ ​និងមន្ត្រី​ជំនាញ ​សរសេរ​អក្សរ​លើ​ថ្ម​ម៉ាប​ដាក់​តាម​សួន​ច្បារ ​តំបន់​ឆ្នេរ ​”ហាម​បោះចោល​សំរាម​” ប្រសិ​ន​បើ​មាន​ករណីរំ​លោភ​បំពាន ​និង​ត្រូវ​ផាក​ពិន័យ​តាម​អនុក្រឹត្យ​លេខ​១១៣ ​មាត្រា​៤៣​ ស្តីពី​ការ​ផាក​ពិន័យ​អន្តរកាល​ចាប់​ពី ​២០.០០០​រៀល​ ទៅ ​៤០០.០០០​រៀល៕

    អត្ថបទទាក់ទង