គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ទណ្ឌិត សម រង្ស៊ី និង​មន្ត្រី​អតីតគណបក្ស​ CNRP ៨នាក់ទៀត​ ត្រូវ​បានសាលាដំបូងរាជធានី​ប្រកាស​ចាប់ខ្លួន​ពាក់ព័ន្ធ​ការប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​ផ្ដួលរំលំរដ្ឋាភិបាល​​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    ទណ្ឌិត សម រង្ស៊ី និង​មន្ត្រី​អតីតគណបក្ស​ CNRP ៨នាក់ទៀត​ ត្រូវ​បានសាលាដំបូងរាជធានី​ប្រកាស​ចាប់ខ្លួន​ពាក់ព័ន្ធ​ការប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​ផ្ដួលរំលំរដ្ឋាភិបាល​​ ទណ្ឌិត សម រង្ស៊ី និង​មន្ត្រី​អតីតគណបក្ស​ CNRP ៨នាក់ទៀត​ ត្រូវ​បានសាលាដំបូងរាជធានី​ប្រកាស​ចាប់ខ្លួន​ពាក់ព័ន្ធ​ការប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​ផ្ដួលរំលំរដ្ឋាភិបាល​​

    ភ្នំពេញ​៖ ទណ្ឌិត សម រង្ស៊ី និង​មន្ត្រី​​អតីត​គណបក្ស​សង្គ្រោះជាតិ​ ចំនួន​៨នាក់ផ្សេងទៀត​​ ត្រូវ​បានចៅក្រម​ស៊ើបសួរ​នៃ​​​សា​លា​​ដំបូង​​រា​ជ​ធានី​ភ្នំពេញ​​ប្រកាស​ចាប់​ខ្លួនកាលពីថ្ងៃទី២ ខែតុលា​ ឆ្នាំ​២០១៩ ​ពាក់ព័ន្ធ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រដ្ឋាភិបាល នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​​។ នេះ​បើយោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​សាលាដំបូង​រាជធានីភ្នំពេញ​។

    ជនត្រូវ​ចោទ​ទាំង ៩នាក់ រួមមាន​៖ សម​ រង្ស៊ី, អេង ឆៃអ៊ាង, មួរ សុខហួរ​, អ៊ូ ច័ន្ទឫទ្ធិ, ហួរ​ វ៉ាន់​, ឡុង វី, ម៉ែន​ សុថា​វរិន្ទ្រ, ជូឡុង សូមួរ៉ា និង​នុត​រំដួល​។ ​អ្នក​ទាំង៩នាក់នេះ ត្រូវ​បាន​អយ្យ​ការ​អម​សាលា​ដំបូង​រាជធានីភ្នំពេញ​ ចោទ​ប្រកាន់​នៅ​ក្នុង​សំណុំរឿង​ព្រហ្ម​ទណ្ឌ​លេខ​ ៦៥៣៦ ចុះថ្ងៃទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ពីបទ​ ឧបឃាត​ ដោយ​យោង​តាម​​មាត្រា​ ២៧ និង​មាត្រា​ ៤៥១ នៃក្រមព្រហ្ម​ទណ្ឌ នៃព្រះរាជាណាចក្រ​កម្ពុជា​ ពាក់ព័ន្ធ​នឹង​អង្គហេតុនៃ​ ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​ នៃព្រះរាជាណាចក្រ​កម្ពុជា​ ក្រោម​ឧបាយកល​ជា ផែន​ការ​នៃ​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​របស់​ឧក្រិដ្ឋជន​ សម រង្ស៊ី ដោយ​មាន​ការ​អំពាវនាវ​ និង​ប្រើ​ថវិកា​ប៉ុនប៉ង​បង្កើត​កង​កម្លាំង​ឧទ្ទាម​ប្រដាប់​អាវុធ​ខុសច្បាប់​ ដើម្បី​ចូលរួម​អនុវត្ត​ផែន​ការ​នេះ​។

    អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានីភ្នំពេញ​ បាន​បញ្ជាក់​ថា​ ដីការ​បង្គាប់​ឲ្យចាប់ខ្លួន​ត្រូវ​បាន​បញ្ជូន​ទៅស្ថាប័ន​មាន​សមត្ថកិច្ច​ ដើម្បីអនុវត្ត​ស្របតាម​ច្បាប់​ និង​នីតិវិធីជាធរមាន​៕

     

    ពាក្យគន្លឹះទាក់ទង