គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​៖ ដំណាំស្រូវជិត៣ម៉ឺនហិកតា ត្រូវបានស្តារឡើងវិញ ក្រោយគ្រោះទឹកជំនន់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​៖ ដំណាំស្រូវជិត៣ម៉ឺនហិកតា ត្រូវបានស្តារឡើងវិញ ក្រោយគ្រោះទឹកជំនន់ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​៖ ដំណាំស្រូវជិត៣ម៉ឺនហិកតា ត្រូវបានស្តារឡើងវិញ ក្រោយគ្រោះទឹកជំនន់

    ភ្នំពេញ​៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា គិតត្រឹមថ្ងៃនេះមានផ្ទៃដីដំណាំស្រូវដែលបានដាំដុះស្តារឡើងវិញចំនួន ជិត ៣ម៉ឺនហិកតា ក្រោយបណ្តាខេត្តជាច្រើននៅកម្ពុជាបានរងគ្រោះដោយសារទឹកជំនន់។

    ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្តីពីកិច្ចអន្តរាគមន៍ ឆ្លើយតបនឹងការស្ដារឡើងវិញ បន្ទាប់ពីគ្រោះមហន្តរាយទឹកជំនន់ ក្នុងផលិតកម្មកសិកម្ម នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានមានប្រសាសន៍ថា នៅឆ្នាំ២០២០នេះ កម្ពុជានិងប្រទេសជិតខាងបានជួបប្រទះនឹងគ្រោះធម្មជាតិចំនួន២ គឺគ្រោះរាំងស្ងួតនៅដើមវស្សា និងគ្រោះជំនន់ទឹកភ្លៀងនៅចុងរដូវវស្សា ដែលគ្រោះធម្មជាតិទាំង២នេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យកសិកម្ម ជាពិសេសផ្នែកផលិតកម្មដំណាំ។ ក្នុងនោះបើគិតស្រូវរដូវវស្សាដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ចំនួនប្រមាណ៣០ម៉ឺនហិកតា។

    ឯកឧត្តម ងិន ឆាយ បានថ្លែងថា ដើម្បីឆ្លើយតបចំពោះបញ្ហាដែលបង្កដោយគ្រោះទឹកជំនន់កាលពីពេលកន្លងទៅ រាជរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្មបានរៀបចំការវាយតម្លៃនៃការខូតខាច ដោយចាប់ផ្តើមកំណត់នៃផ្ទៃដីដំណាំស្រូវដែលនឹងត្រូវស្តារឡើងវិញ ខណៈគិតត្រឹមថ្ងៃនេះមានជិត ៣ ម៉ឺនហិកតា។

    ឯកឧត្តម ងិន ឆាយ បានគូសបញ្ជាក់ថា សម្រាប់ឆ្នាំ២០២០នេះកិច្ចអន្តរាគមន៍ស្តារការដាំដុះដំណាំស្រូវ ក្រសួងកសិកម្មបានផ្តល់គ្រាប់ពូជស្រូវចំនួនជាង៦ពាន់តោន ស្របពេលដែលក្នុងពេលបច្ចុប្បន្ននេះក្រសួងកសិកម្មបានបញ្ជាទិញពូជស្រូវបន្ថែមជាង៧ពាន់តោន ដើម្បីបន្តចែកជូនប្រជាកសិករ៕ ប្រភព៖ BTVNews

    អត្ថបទទាក់ទង