គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ​រថយន្ត​ ១០គ្រឿង​​ ត្រូវ​បាន​ប្រគល់ជូន​ដល់​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ និង​បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    ​រថយន្ត​ ១០គ្រឿង​​ ត្រូវ​បាន​ប្រគល់ជូន​ដល់​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ និង​បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ​រថយន្ត​ ១០គ្រឿង​​ ត្រូវ​បាន​ប្រគល់ជូន​ដល់​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ និង​បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម

    ភ្នំពេញ​៖ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្រុមហ៊ុនកម្ពុជាតេលា បានផ្តល់រថយន្ត ចំនួន ១០គ្រឿង រួមមាន រថយន្តប្រភេទដឹកជញ្ជូនអ្នកដំណើរ ចំនួន ០៤គ្រឿង និងរថយន្តដឹកប្រេងឥន្ធនៈ ចំនួន ០៦គ្រឿង ជូនដល់បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម។

    ក្នុងពិធីប្រគល់ទទួលរថយន្តទាំងនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណដល់ក្រុមហ៊ុនកម្ពុជាតេលា ដែលជានិច្ចកាលតែងតែបានជួយឧត្ថម្ភគាំទ្រដល់កងទ័ព ទាំងការជួយផ្គត់ផ្គង់ប្រេងឥន្ធនៈ និងការជួយដោះស្រាយតម្រូវការផ្សេងៗរបស់កងទ័ពនាពេលកន្លងមក។

    ឯកឧត្តម ក៏បានបន្តលើកឡើងថា ការផ្តល់រថយន្តទាំង ១០គ្រឿងនៅពេលនេះ គឺពិតជាបានឆ្លើយតបទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់អង្គភាពលើមធ្យោបាយដឹកជញ្ជូន ជាពិសេសការធានាម្ចាស់ការចល័តផ្គត់ផ្គង់ប្រេងឥន្ទនៈឱ្យបានទាន់ពេលវេលា នៅពេលមានតម្រូវការបន្ទាន់។ បទពិសោធន៍ជាក់ស្តែងកន្លងទៅនេះ កងទ័ពបានទទួលបទបញ្ជាចេញធ្វើប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅតាមមុខព្រួញនានា ហើយតម្រូវការមធ្យោបាយដឹកជញ្ជូន គឺជាកត្តាចាំបាច់មិនអាចខ្វះបាន។

    លោកឧកញ៉ា ឈុន អូន អគ្គនាយកក្រុមហ៊ុនកម្ពុជាតេលា បានសម្តែងនូវទឹកចិត្តរីករាយបំផុត និងបានប្តេជ្ញាបន្តជួយដល់កងទ័ពជានិច្ច ជាពិសេសនៅពេលមានតម្រូវការក្នុងកាលៈទេសៈណាក៏ដោយ គឺក្រុមហ៊ុននឹងត្រៀមជួយដោះស្រាយឱ្យអស់លទ្ធភាព៕

     

    អត្ថបទទាក់ទង