គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះមហាសន្និបាតសមុទ្រអាស៊ីបូព៌ា និងវេទិកាថ្នាក់រដ្ឋមន្ត្រីលើកទី៧ នៃភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០​ |
    កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះមហាសន្និបាតសមុទ្រអាស៊ីបូព៌ា និងវេទិកាថ្នាក់រដ្ឋមន្ត្រីលើកទី៧ នៃភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះមហាសន្និបាតសមុទ្រអាស៊ីបូព៌ា និងវេទិកាថ្នាក់រដ្ឋមន្ត្រីលើកទី៧ នៃភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា

    ភ្នំពេញ​៖ កម្ពុជា ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​មហា​សន្និបាត​សមុទ្រ​អាស៊ីបូព៌ា ​និង​វេទិកា​ថ្នាក់​រដ្ឋ​មន្ត្រី​លើក​ទី​៧ ​នៃ​ភាពជា​ដៃគូក្នុង​ការ​គ្រប់​គ្រង​បរិស្ថាន​សមុទ្រ​អាស៊ីបូព៌ា ​ចាប់​ពី​ថ្ងៃ​ទី​០១ ​ដល់​ថ្ងៃ​ទី​០៤​ ខែ​ធ្នូ​ ឆ្នាំ​២០២១ ​ដោយ​កំណត់​យក​ខេត្ត​ព្រះសីហនុ ​ជា​ទីតាំង​ប្រារព្ធ​ពិធី ​ហើយ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​នឹង​អញ្ជើញ​ជា​អធិបតី​ដ៏ខ្ពង់​ខ្ពស់​បើក​ព្រឹត្តិការណ៍​នេះផ​ង​ដែរ​។​

    ក្នុង​ពិធី​ប្រកាស​បើក​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ស្តីពី ​«លទ្ធផល​នៃ​ការ​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្ត្រអ​ភិវឌ្ឍន៍ប្រកប​ដោយចី​រភា​ព​នៅ​សមុទ្រ​អាស៊ីបូព៌ា ​(SDS-SEA)នៅកម្ពុជា» កាលពី​ថ្ងៃ​ទី​០២ ​ខែ​កញ្ញា ​ឆ្នាំ​២០២០​ ឯកឧត្តម អ៊ាង ​សុផល្លែត ​រដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថាន ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ​ កម្ពុជា​នឹងទ​ទួល​ធ្វើ​ជាម្ចាស់​ផ្ទះក្នុង​ការ​រៀបចំ​មហា​សន្និបាត​សមុទ្រ​អាស៊ីបូព៌ា ​ឆ្នាំ​២០២១ ​និង​វេទិកា​ថ្នាក់​រដ្ឋ​មន្ត្រី​លើក​ទី​៧ ​នៃ​ភាព​ជា​ដៃគូ​ក្នុង​ការ​គ្រប់​គ្រង​បរិស្ថាន​សមុទ្រ​អាស៊ីបូព៌ា ​ចាប់​ពី​ថ្ងៃ​ទី​០១ ​ដល់​ថ្ងៃ​ទី​០៤ ​ខែ​ធ្នូ​ ឆ្នាំ​២០២១ ​ដោយ​កំណត់​យកខេត្ត​ព្រះសីហនុ ​ជា​ទីតាំង​ប្រារព្ធ​ពិធី​ ហើយ​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ​ហ៊ុន​ សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​នេះ​ផង​ដែរ​។

    ជាមួយគ្នានេះ ឯកឧត្តម អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា វេទិការៀបចំឡើងនៅថ្ងៃនេះ គឺស្ថិតនៅក្រោមគម្រោងស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅសមុទ្រអាស៊ីបូព៌ា ដែលមានរយៈពេល៥ឆ្នាំ ហើយត្រូវបានអនុវត្តន៍តាំងពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៩ ដោយទទួលបានការគាំទ្រថវិកាពីមូលនិធិបរិស្ថានពិភពលោក (Global Environment Facility-GEF) និងសម្របសម្រួលបច្ចេកទេសដោយអង្គការ PEMSEA។ ដោយសារបញ្ហានៃការអនុវត្តត្រូវបានពន្យារពេល ក៏ដូចជាបញ្ហាជំងឺកូវីដ-១៩ គម្រោងនេះ ត្រូវបានពន្យារពេលរយៈពេល១ឆ្នាំ រហូតដល់ឆ្នាំ២០២០។ គម្រោងនេះ ត្រូវបានអនុវត្តន៍រួមគ្នារវាងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ខេត្តជាប់នឹងតំបន់ឆ្នេរ និងសមុទ្រចំនួន៤ គឺខេត្តកំពត ខេត្តកែប ខេត្តកោះកុង និងខេត្តព្រះសីហនុ ដោយផ្តោតលើទិដ្ឋភាពគោលនយោបាយ និងយន្តការស្ថាប័ន ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការការពារជម្រក និងការស្តាជលផល និងការកាត់បន្ថយហាការបំពុលបរិស្ថាន និងការគ្រប់គ្រងសំណល់ទីក្រុង និងសំណល់សមុទ្រ។

    សូមបញ្ជាក់ថា គម្រោងស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅសមុទ្រអាស៊ីបូព៌ា សម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់រួមមាន៖១)ការបោះពុម្ពផ្សាយនូវរបាយការណ៍ជាតិស្តីពី ស្ថានភាពតំបន់ឆ្នេរ និងមហាសមុទ្រ នៃប្រទេសកម្ពុជា (National State of Ocean and Coast-NSOC) ដែលជារបាយការណ៍ដំបូងដែលវិភាគលើស្ថានភាព និងការគំរាមកំហែងធនធាន និងបរិស្ថានសមុទ្រ និងការផ្តួចផ្តើមឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចពណ៌ខៀវ (Blue Economy)។ របាយការណ៍នេះ នឹងជាផ្នែកមួយនៃរបាយការណ៍ស្ថានភាពបរិស្ថានជាតិលើកទី៤ ដែលសេចក្តីព្រាងរបាយការណ៍នេះ ត្រូវបានដាក់ក្នុងសិក្ខាសាលាពិនិត្យពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដោយក្រសួងបរិស្ថាន។

    ២)ការបញ្ចប់ និងបោះពុម្ពផ្សាយសៀវភៅ «ស» ដែលផ្តល់ការត្រួតពិនិត្យ និងអនុសាសន៍សម្រាប់ការធ្វើឲ្យមានគោលនយោបាយសុខដុមនីយកម្ម និងច្បាប់ជាតិ និងការពង្រឹងយន្តការស្ថាប័នសម្រាប់ការអភិវឌ្ឍ និងគ្រប់គ្រងបរិស្ថានតំបន់ឆ្នេរ និងសមុទ្រកម្ពុជា។

    ៣)ការបញ្ចប់ និងបោះពុម្ពផ្សាយនូវផែនការជាតិដោះស្រាយបញ្ហាប្រេងកំពប់ និងគោលការណ៍ណែនាំជាតិស្តីពីការប្រើប្រាស់សារធាតុគីមីបំបែកធាតុប្រេងកំពប់ ដែលជាផ្នែកមួយនៃការអនុវត្តក្របខ័ណ្ឌរួមសម្រាប់ការសម្របសម្រួល និងការឆ្លើយតបប្រេងកំពប់នៅឈូងសមុទ្រថៃ។

    ៤)ទទួលបាននូវវគ្គបណ្តុះបណ្តាលធនធានមនុស្សដល់មន្ត្រីថ្នាក់ជាតិ និងខេត្តទាំង៤នៅក្នុងប្រទេស និងក្រៅប្រទេសលើកិច្ចការគ្រប់គ្រងបរិស្ថានតំបន់ឆ្នេរ និងសមុទ្រ ព្រមទាំងពង្រឹងសមត្ថភាពដល់មន្ត្រីមន្ទីរពិសោធន៍ ដើម្បីចូលរួមតាមដានគ្រប់គ្រងគុណភាពទឹក និងការបំពុលសមុទ្រ៕

    ប្រភព៖ BAYON Radio

     

    អត្ថបទទាក់ទង