ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ០១នាក់ និងជាសះស្បើយ ០១នាក់
នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានជូនដំណឹងពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ០១នាក់ លើស្ត្រីជនជាតិខ្មែរ-អាមេរិកកាំង ទើបមកពីសហរដ្ឋអាមេរិក និងមានករណីជាសះស្បើយ ០១នាក់។
ករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ០១នាក់ លើស្ត្រីជនជាតិខ្មែរ-អាមេរិកាំង អាយុ ៦២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើយនៅប្រទេសកូរ៉េខាងត្បូងមកដល់កម្ពុជានៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលខាងលើ គឺវិជ្ជមានវីរុសកូវីដ១៩ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៣០៨នាក់ ក្នុងនោះអ្នកព្យាបាលបានជាសះស្បើយចំនួន ២៩៩នាក់ អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៩នាក់ និងមិនមានករណីស្លាប់ទេ៕