គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA នឹងបើកការហោះហើរមកកម្ពុជាឡើងវិញ ក្រោយផ្អាក​មួយរយៈដោយសារកូវីដ​១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA នឹងបើកការហោះហើរមកកម្ពុជាឡើងវិញ ក្រោយផ្អាក​មួយរយៈដោយសារកូវីដ​១៩ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA នឹងបើកការហោះហើរមកកម្ពុជាឡើងវិញ ក្រោយផ្អាក​មួយរយៈដោយសារកូវីដ​១៩

    ភ្នំពេញ ​៖ ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន All Nippon Airways ​នឹង​ចាប់​ផ្តើម​សេវាកម្ម​ដឹក​អ្នកដំណើរ​ឡើងវិញ ​រវាង​ប្រទេស​ជប៉ុន ​និង​ប្រទេស​កម្ពុជា ​នៅ​ខែក្រោយ ​បន្ទាប់ពី​ផ្អាក​សេវា​អាកាសចរណ៍​នេះ បន្ទាប់ពី​ក្រុមហ៊ុន​ បាន​ប្រកាស​ផ្អាក​ជើង​ហោះហើរ​មួយ​រយៈ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​–១៩​។

    ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន ​All Nippon Airways ហៅ​កាត់​ថា ANA បាន​ប្រកាសថា ​ក្រុមហ៊ុន​នឹង​ចាប់​ផ្តើម​ភ្ជាប់​ការហោះហើរ​ឡើងវិញ ​រវាង​ទីក្រុង ​Narita ប្រទេស​ជប៉ុន ​និង​ទីក្រុង​ភ្នំពេញ​ ចាប់ពី​ថ្ងៃទី​១ ខែធ្នូ ដល់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១​។

    នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន ក្រុមហ៊ុន ANA លើកឡើងថា ​ការភ្ជាប់​សេវា​ឡើងវិញ គឺ​ផ្អែក​ទៅលើ​ការ​រឹតត្បិត ​នីតិវិធី​អន្តោប្រវេសន៍​មួយ​ចំនួន​ប្រសើរឡើង​ ដូចជា វិធាន​ច​ត្តា​ឡី​ស័ក​ជាដើម​ ជាពិសេស​តម្រូវការ​នៃ​អ្នកដំណើរ​។

    យោង​តាម​តារាង​ជើងហោះហើរ​ថ្មី ចាប់ពី​ថ្ងៃទី​១ ខែធ្នូ ទៅ ​ជើងហោះហើរ រវាង​ទីក្រុង Narita ​និង​ទីក្រុង​ភ្នំពេញ នឹង​មាន​ពីរ​ជើង​ក្នុង​មួយ​សប្តាហ៍​ នៅ​ថ្ងៃ​ពុធ និង​ថ្ងៃ​សៅរ៍ ។​ នៅក្រោម​វិធាន​សុខាភិបាល​របស់​ក្រសួងសុខាភិបាល ​គ្រប់​អ្នកដំណើរ​ទាំងអស់​ដែល​ចូល​មក​កម្ពុជា ​នឹងត្រូវ​ធ្វើ​តេស្តរ​កមេ​រោគ​កូ​វីដ១៩ ​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ រយៈពេល​១៤​ថ្ងៃ​។​ សម្រាប់​ជនបរទេស​ ត្រូវ​តម្រូវ​ មាន​ធានារ៉ាប់រង ​លិខិតបញ្ជាក់​សុខភាព ​និង​តម្កល់​ប្រាក់ ​២ ០០០ ដុល្លារ ​សម្រាប់​ចំណាយ​ធ្វើ​ច​ត្តា​ឡី​ស័ក រួមមាន​អាហារ និង​ការ​ស្នាក់នៅ ។​

    ​ប្រទេស​កម្ពុជា គឺជា​ប្រទេសមួយ​ដែលមាន​សុវត្ថិភាព​ទេសចរណ៍​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​ទស្សនកិច្ច ​និង​មក​ទស្សនា​ក្នុងអំឡុងពេល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​–១៩ ​ដោយ “​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ១ នៅ​តំបន់​អាស៊ី និង​លេខ ៣ ​លើ​ពិភពលោក ជា​ប្រទេស​ដែល​គ្រប់គ្រង​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​–១៩ បាន​ល្អ​បំផុត​”​។

    ការបើក​ហោះហើរ​ឡើងវិញ​នេះ គឺ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ជប៉ុន​ក្នុង​ការ​ជំរុញ និង​លើកកម្ពស់​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ ​(​កម្ពុជា​-​ជប៉ុន​)​ ក្នុង និង​ក្រោយ​ដំណាក់កាល​នៃ​វិបត្តិ​កូ​វីដ​–១៩ ​ក៏ដូចជា​ បង្ហាញ​ឲ្យ​ឃើញ​ពី​សុខ​សន្តិភាព ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​របស់​កម្ពុជា ជាពិសេស ​ភាពរឹងមាំ​នៃ​ប្រព័ន្ធ​សុខាភិបាល និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​ក្នុង​ការ​ទប់ស្កាត់ ​គ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​–១៩​ បាន​យ៉ាង​ល្អ ​ព្រមទាំង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ទាក់ទាញ​ទេសចរ ​និង​សម្រួល​ក្នុ​ងការ​ធ្វើដំណើរ​របស់​អ្នក​វិនិយោគិន​ជប៉ុន​ឱ្យ​មក​ទស្សនា​ និង​វិនិយោគ​មកកាន់​កម្ពុជា​ឲ្យ​ច្រើនឡើង​ថែមទៀត​។

    តួលេខ​ពី​ក្រុមហ៊ុន Cambodia Airports ដែល​គ្រប់គ្រង​អាកាស​យានដ្ឋាន​អន្តរជាតិ​ទាំងបី​ បង្ហាញថា គិត​ត្រឹម​ខែតុលា ​ឆ្នាំ២០២០ ចំនួន​អ្នកដំណើរ​តាម​យន្តហោះ​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ មាន​ចំនួន ១.២៧ លាន​នាក់​ ធ្លាក់ចុះ ៧៤​ភាគរយ​៕

    អត្ថបទទាក់ទង