ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ៧នាក់ និងមានអ្នកជាសះស្បើយ ២នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានជូនដំណឹងពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ០៧នាក់ និងមានករណីជាសះស្បើយ ០២នាក់។
គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៣១៥នាក់ ក្នុងនោះអ្នកព្យាបាលបានជាសះស្បើយចំនួន ៣០១នាក់ អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១៤នាក់ និងមិនមានករណីស្លាប់ទេ៕
អត្ថបទទាក់ទង