គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លោក​គ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ ដែលពាក់ព័ន្ធ​ករណី​ស្ត្រី​ភរិយា​ឯកឧត្ដម​អគ្គនាយក​ពន្ធនាគារ​ ត្រូវ​ធ្វើតេស្ត​នៅទីតាំងថ្មី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    លោក​គ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ ដែលពាក់ព័ន្ធ​ករណី​ស្ត្រី​ភរិយា​ឯកឧត្ដម​អគ្គនាយក​ពន្ធនាគារ​ ត្រូវ​ធ្វើតេស្ត​នៅទីតាំងថ្មី លោក​គ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ ដែលពាក់ព័ន្ធ​ករណី​ស្ត្រី​ភរិយា​ឯកឧត្ដម​អគ្គនាយក​ពន្ធនាគារ​ ត្រូវ​ធ្វើតេស្ត​នៅទីតាំងថ្មី

    ភ្នំពេញ​៖ តាមរយៈ​សារ Telegram លោក​ជំទាវ​ ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​មាន​ប្រសាសន៍ថា​ ក្រសួងសុខាភិបាល​ បាន​កំណត់​ទីតាំងថ្មីមួយ​ទៀត​ សម្រាប់​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ១៩​ ដល់សិស្សានុសិស្ស​ និង​លោក​គ្រូ អ្នកគ្រូ ដែលពាក់ព័ន្ធនឹង​ករណី​ស្ត្រីភរិយា​ឯកឧត្តមអគ្គនាយកពន្ធនាគារ  ដែលរកឃើញ​វិជ្ជមានវីរុសកូវីដ-១៩ថ្មី  នៅ​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ គឺនៅក្នុងបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

    លោក​ជំទាវ បាន​ស្នើ​ឲ្យ​មាន​ការសហការអនុវត្ត​ប្រកបដោយ​ស្មារតីទទួលខុសត្រូវ​ខ្ពស់ដោយការ​​​ទៅ​ធ្វើ​តេស្ត​ឲ្យ​បាន​គ្រប់​ៗ​គ្នា​។

    ជម្រាបជូន​ដែរថា​ ចំពោះករណីរកឃើញ​វិជ្ជមានវីរុសកូវីដ-១៩ថ្មី លើស្ត្រី​ភរិយាឯកឧត្តមអគ្គនាយកពន្ធនាគារនេះ ក្រសួងសុខាភិបាល​បាន​​ប្រកាស​ដាក់ទីតាំង​ចំនួន​ ២រួចម​ក​ហើយ​ដើម្បី​ឲ្យ​អ្នកដែល​ពាក់ព័ន្ធ​ទាំងអស់​ទៅធ្វើ​តេស្ត​ គឺ​នៅ​ផ្សារអ៊ីអន​១ សម្រាប់​ប្រជាពលរដ្ឋ​ធម្មតា និង​មួយទៀត​ នៅ​ក្រសួងមហាផ្ទៃ​សម្រាប់​មន្ត្រីរាជការ​៕

    អត្ថបទទាក់ទង