គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ​ ហ៊ុន​ សែន​ សម្រេចបង្វែរថវិកា​ ៥លានដុល្លារ​សល់ពី​ការ​សាងសង់នៅព្រះសីហនុ មក​កែលម្អមាត់ស្ទឹងសៀមរាបប្រវែងជាង ៨គីឡូម៉ែត្រ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    សម្តេចតេជោ​ ហ៊ុន​ សែន​ សម្រេចបង្វែរថវិកា​ ៥លានដុល្លារ​សល់ពី​ការ​សាងសង់នៅព្រះសីហនុ មក​កែលម្អមាត់ស្ទឹងសៀមរាបប្រវែងជាង ៨គីឡូម៉ែត្រ សម្តេចតេជោ​ ហ៊ុន​ សែន​ សម្រេចបង្វែរថវិកា​ ៥លានដុល្លារ​សល់ពី​ការ​សាងសង់នៅព្រះសីហនុ មក​កែលម្អមាត់ស្ទឹងសៀមរាបប្រវែងជាង ៨គីឡូម៉ែត្រ

    ភ្នំពេញ​៖ នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ និង​កែលម្អផ្លូវ​៣៨ខ្សែ ក្នុង​ក្រុងសៀមរាប នៅថ្ងៃទី​៣០​ ខែវិច្ឆិកា​​ ឆ្នាំ​២០២០ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​​ បាន​សម្រេច​បង្វែរថវិកា​ចំនួន​ ៥លានដុល្លារ សល់ពីការស្ថាបនាផ្លូវ​នៅ​ព្រះសីហនុ ​មក​កែលម្អ​មាត់ស្ទឹង​សៀមរាប​ប្រវែង​ ៨៤៤០ម៉ែត្រ​ ដើម្បី​លើក​សោភ័ណ​ភាព ​និង​សម្រួល​ការ​លេង​កម្សាន្ត​របស់​ប្រជាពលរដ្ឋ​។

    សម្ដេចតេជោ​ សង្ឃឹម​ថា​ ខេត្ត​ព្រះសីហនុ​នឹង​ក្លាយជាទីក្រុង​ទេសចរណ៍ដ៏រឹង​មាំ​ និងមាន​សក្ដានុពលបន្ត​ទៀត​តាមរយៈ​វិស័យទេសចរណ៍​បន្ទាប់ពី​កូវីដ១៩​បាន​កន្លងផុត​។ ក្នុងឱកាសនោះដែរ​ សម្ដេចតេជោ​ បាន​មាន​ប្រសាសន៍ថា​ បើសិនកូវីដ១៩ នៅឆ្នាំ​២០២០ មានការថមថយ​ អាចនឹង​គិតគូរបង្កើត​ព្រឹត្តិការណ៍អង្គរសង្គ្រាន្ត​ឡើង​វិញផងដែរ​៕

    សូមស្ដាប់ប្រសាសន៍សម្ដេចតេជោ​ខាងក្រោម​នេះ៖

     

     

    អត្ថបទទាក់ទង