គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងមហាផ្ទៃ​ ចេញបទបញ្ជាផ្អាក​បណ្ដោះអាសន្ន​​អគ្គនាយកដ្ឋាន​ពន្ធនាគារ​​រហូត​ដល់​មាន​ការជូនដំណឹង​ជាថ្មី​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    ក្រសួងមហាផ្ទៃ​ ចេញបទបញ្ជាផ្អាក​បណ្ដោះអាសន្ន​​អគ្គនាយកដ្ឋាន​ពន្ធនាគារ​​រហូត​ដល់​មាន​ការជូនដំណឹង​ជាថ្មី​ ក្រសួងមហាផ្ទៃ​ ចេញបទបញ្ជាផ្អាក​បណ្ដោះអាសន្ន​​អគ្គនាយកដ្ឋាន​ពន្ធនាគារ​​រហូត​ដល់​មាន​ការជូនដំណឹង​ជាថ្មី​

    ភ្នំពេញ​៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បាន​សម្រេចផ្អាក​ជា​បណ្តោះ​អាសន្ន​នូ​វ​​ការ​បំពេញ​ការងារ នៅ​ក្នុង​អគ្គ​នាយក​ដ្ឋានពន្ធនាគារ រហូតមានការជូនដំណឹងជាថ្មី តែត្រូវ បន្ត​បំពេញ​ការងារ​​ពីចម្ងាយ​តាមរយៈអនឡាញ​។ នេះបើយោងតាមបទបញ្ជារបស់ក្រសួង​មហាផ្ទៃ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ។

    ​ក្នុង​បទបញ្ជានោះបាន​ឲ្យដឹងដែរថា​ ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គនាយកដ្ឋាន និងអង្គភាពនានា ចំណុះ​ទីស្តី​ការ​ក្រសួង​មហាផ្ទៃ ត្រូវ​បន្ត​បំពេញ​ការងារ​ជា​ធម្មតា លើក​លែង​តែ​អ្នក​ដែល​កំពុង​តែ​ធ្វើ​ចត្តា​ឡីស័ក​។ ទន្ទឹមនេះ ​ដើម្បី​លើក​កម្ពស់ការអនុវត្តវិធានការនានាក្នុងការបង្ការ ទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅតាមអគ្គនាយកដ្ឋាន និងអង្គភាពទាំងនោះ រដ្ឋលេខាធិការទទួលបន្ទុក អគ្គនាយក និង​ប្រធាន​អង្គភាព ត្រូវពង្រឹងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដោយ​ត្រូវ​ចាត់​តាំង​ឲ្យ​មាន​ការ​វាស់​កម្តៅ និងលាងដៃជាមួយទឹកអាល់កុល ឬអាល់កុលជែល មុនពេលចូលធ្វើការ ពាក់ម៉ាស​ឲ្យបាន​ត្រឹមត្រូវ ការរក្សាគម្លាត សុវត្ថិភាពបុគ្គល និងកាត់បន្ថយការជួបជុំ៕

     

    អត្ថបទទាក់ទង