គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងធនធានទឹក​៖ អាកាសធាតុនឹង​ចុះត្រជាក់ក្រោម ​២០អង្សា នៅ​បណ្ដាខេត្ត​មួយចំនួន​ក្នុងព្រះរាជាណាចក្រ​កម្ពុជា​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១ ខែធ្នូ ឆ្នាំ២០២០​ |
    ក្រសួងធនធានទឹក​៖ អាកាសធាតុនឹង​ចុះត្រជាក់ក្រោម ​២០អង្សា នៅ​បណ្ដាខេត្ត​មួយចំនួន​ក្នុងព្រះរាជាណាចក្រ​កម្ពុជា​ ក្រសួងធនធានទឹក​៖ អាកាសធាតុនឹង​ចុះត្រជាក់ក្រោម ​២០អង្សា នៅ​បណ្ដាខេត្ត​មួយចំនួន​ក្នុងព្រះរាជាណាចក្រ​កម្ពុជា​

    ភ្នំពេញ​៖ យោងតាម​​សេចក្ដីជូន​ដំណឹង​របស់​ក្រសួងធនធានទឹក​ និង​ឧតុនិយម​ បាន​ឲ្យដឹង​ថា​ អាកាសធាតុ​នៅព្រះរាជាណាចក្រ​កម្ពុជា​ នឹង​ចាប់​ផ្ដើមចុះ​ត្រជាក់ខ្លាំងលើកទី១​ (ក្រោម​ ​២០ oC ក្នុងខេត្ត​មួយចំនួន​) ចាប់​ពី​ថ្ងៃទី៤ ដល់​៧ខែធ្ន ឆ្នាំ​២០២០។

    ក្រសួងធនធានទឹក​ បាន​បញ្ជាក់​ថា​ ជ្រលង​សម្ពាធខ្ពស់​ពីប្រទេស​ចិន​ នឹង​រំកិល​ចុះ​មក​ក្រោម​​ជាលំដាប់​ ដោយនៅថ្ងៃទី​៤​ ខែធ្នូ នឹង​រំកិល​ចុះ​មក​លើ​ភាគ​កណ្ដាល​ប្រទេស​កម្ពុជា​ ជាមួយនិង​ខ្យល់​មូសុង​ឦសាន្ត​បក់ខ្លាំង​។

    ក្រសួង​ធនធានទឹក​បន្ត​ថា​ ស្ថានភាព​បែបនេះ​ធ្វើ​ឲ្យ​ធាតុអាកាស​នឹង​ចុះ​ត្រជាក់​លើកទី១​ ចាប់ពីថ្ងៃទី​៤​ ដល់ទី​៧​ ខែ​ធ្នូ ឆ្នាំ​២០២០ និងបណ្ដាល​ឲ្យ​៖

    • បណ្ដាខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​ មាន​សីតុណ្ហភាព​អប្បបរមាមានពី ១៩ oC -២១ oC និង​អតិបរមាមានពី ២៦ oC -២៨ oC
    • បណ្ដាខេត្ត​ជាប់​ជួរភ្នំដងវែក និង​ខ្ពង់រាប​ឦសាន្ត​ មាន​សីតុណ្ហភាព​អប្បបរមាមានពី ១៧ oC -១៩ oC និង​អតិបរមាមានពី ២៥ oC -២៧ oC
    • តំបន់​មាត់សមុត្រ​​ មាន​សីតុណ្ហភាព​អប្បបរមាមានពី ២១ oC -២៣ oC និង​អតិបរមាមានពី ២៧ oC -២៩ oC

    អាស្រ័យ​ស្ថានភាព​អាកាសធាតុ​បែបនេះ ក្រសួងធនធានទឹក​ និ​ងឧតុនិយម​ សូម​អំពាវនាវ​ផ្យ​ប្រជាពលរដ្ឋ​ និងជាពិសេស​វរៈ​កងទ័ព​រស់នៅ​ និង​ឈរជើង​នៅតំបន់​ជួរ​ភ្នំដងរែក​ និង​ខ្ពង់​រាប​ភាគឦសាន្ត​ យកចិត្ត​ទុកដាក់​ថែរក្សា​សុខភាព​ចំពោះ​ធាតុអាកាស​ត្រជាក់នេះ​៕

     

    អត្ថបទទាក់ទង