គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រដ្ឋបាលរាជធានី នឹងផ្ដល់ថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ជូនពលរដ្ឋធ្វើចត្តាឡីស័កទាំងអស់នៅភ្នំពេញ រយៈពេល១៥ថ្ងៃ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១ ខែធ្នូ ឆ្នាំ២០២០​ |
    រដ្ឋបាលរាជធានី នឹងផ្ដល់ថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ជូនពលរដ្ឋធ្វើចត្តាឡីស័កទាំងអស់នៅភ្នំពេញ រយៈពេល១៥ថ្ងៃ រដ្ឋបាលរាជធានី នឹងផ្ដល់ថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ជូនពលរដ្ឋធ្វើចត្តាឡីស័កទាំងអស់នៅភ្នំពេញ រយៈពេល១៥ថ្ងៃ

    ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងផ្ដល់ថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជូនបងប្អូនប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័កទាំងអស់នៅរាជធានីភ្នំពេញ ក្នុង០១គ្រួសារ ទទួលបានថវិកាចំនួន ២ម៉ឺនរៀល ក្នុង០១ថ្ងៃ រយៈពេល ១៥ថ្ងៃ សរុបចំនួន ៣០ម៉ឺនរៀល។

    យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលម្អ ផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្ដល់ថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជូនបងប្អូនប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័កទាំងអស់នៅរាជធានីភ្នំពេញ ក្នុង ០១គ្រួសារ ទទួលបានថវិកាចំនួន ២ម៉ឺនរៀល ក្នុង ០១ថ្ងៃ រយៈពេល ១៥ថ្ងៃ សរុបចំនួន ៣០ម៉ឺនរៀល។

    ថវិកានេះ រដ្ឋបាលរាជធានីភ្នំពេញនឹងផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលមានលក្ខណៈសម្បត្តិដូចជា៖

     ១- អ្នកពាក់ព័ន្ធផ្ទាល់ជាមួយនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។

     ២- អ្នកដែលបានទទួលការធ្វើតេស្ត ហើយលទ្ធផលអវិជ្ជមាន។

     ៣- អ្នកដែលធ្វើចត្តាឡីស័កនៅតាមផ្ទះ និងសណ្ឋាគារ។

    ៤- អ្នកដែលមានជីវភាពខ្វះខាត។

    រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់បន្ថែមថា សម្រាប់ព័ត៌មានបន្ថែម សូមបងប្អូនប្រជាពលរដ្ឋទាក់ទងតាមលេខទូរស័ព្ទ ០៧៧ ៦៣៧ ៧៧៧,០១២ ៩៩៨ ១២៧, ០១២ ៥១៣ ៧៨៤, ០១១ ៨៤៨ ៦៨៧។

    រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា សហការអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងខាងលើដោយស្មារតីទទួលខុសត្រូវខ្ពស់៕

     

    អត្ថបទទាក់ទង