គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន​ សែន​៖ រណសិរ្សសាមគ្គីសង្គ្រោះជាតិ ២ធ្នូ ជាសច្ចធម៌ប្រវត្តិសាស្ត្រ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២ ខែធ្នូ ឆ្នាំ២០២០​ |
    សម្តេចតេជោ ហ៊ុន​ សែន​៖ រណសិរ្សសាមគ្គីសង្គ្រោះជាតិ ២ធ្នូ ជាសច្ចធម៌ប្រវត្តិសាស្ត្រ សម្តេចតេជោ ហ៊ុន​ សែន​៖ រណសិរ្សសាមគ្គីសង្គ្រោះជាតិ ២ធ្នូ ជាសច្ចធម៌ប្រវត្តិសាស្ត្រ

    ភ្នំពេញ​៖ ថ្ងៃ​​ទី០២ ​ខែ​ធ្នូ ​ឆ្នាំ​២០២០​នេះ​ ​គឺ​ជា​ខួប ៤២​ឆ្នាំ ​នៃកា​របង្កើត​ឡើង​នូវ​ «រណសិរ្សសាមគ្គី​សង្គ្រោះជាតិ» ​របស់​ខ្មែរ​អ្នក​ស្នេហា​ជាតិ ​ដឹក​នាំ​ដោយ​សម្តេច​ធម្មពោធិសាល ជា​ ស៊ីម​ សម្តេច​ពញាចក្រី  ហេង ​សំរិន​ និង​សម្តេច​តេជោ​ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យ​ពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជំនះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។

    តាម​រយៈ​សំណេរ​លើ​ហ្វេសប៊ុកផ្លូវ​ការ​សម្ដេចតេជោ​ ហ៊ុន​ សែន​ បាន​រំលេចថា ប្រជាជន​គ្រប់​រូប​សុទ្ធ​តែយល់ច្បាស់​ថា ​បើ​គ្មាន​ថ្ងៃ​កំណើត​រណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូច​ថ្ងៃនេះ​ដែរ «នេះគឺជា​សច្ចធម៌ នៃ​ប្រវត្ដិសាស្ដ្រ»។

    សម្តេចតេជោ ហ៊ុន សែន បានរំលឹក​ថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ១៩៧៨ និងបានប្រកាសចេញសេចក្តីថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះ​នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។

    សម្តេចតេជោ បានបន្ថែមថា ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។

    សម្តេចតេជោបានគូសបញ្ជាក់​ថា មហាជ័យជម្នះ ៧មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារ កសាងមាតុភូមិរបស់ខ្លួនឡើងវិញ៕​