គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ​ដំណឹង​ល្អ!! អង់គ្លេស​នឹ​ង​ដាក់ឲ្យ​ប្រើប្រាស់ផ្លូវ​ការ វ៉ាក់សាំង​បង្ការជំងឺCOVID-19 ​នៅ​ដើមសប្ដាហ៍ក្រោយនេះ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២ ខែធ្នូ ឆ្នាំ២០២០​ |
    ​ដំណឹង​ល្អ!! អង់គ្លេស​នឹ​ង​ដាក់ឲ្យ​ប្រើប្រាស់ផ្លូវ​ការ វ៉ាក់សាំង​បង្ការជំងឺCOVID-19 ​នៅ​ដើមសប្ដាហ៍ក្រោយនេះ​ ​ដំណឹង​ល្អ!! អង់គ្លេស​នឹ​ង​ដាក់ឲ្យ​ប្រើប្រាស់ផ្លូវ​ការ វ៉ាក់សាំង​បង្ការជំងឺCOVID-19 ​នៅ​ដើមសប្ដាហ៍ក្រោយនេះ​

    អង់គ្លេស៖ នៅ​ថ្ងៃ​ពុធ​នេះ អង់គ្លេស​បាន​ក្លាយ​ជា​ប្រទេស​លើក​ដំបូង​គេ​នៅ​លើ​ពិភពលោក អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19​ ដែល​ផលិត​រួមគ្នា​ដោយ​ក្រុមហ៊ុន​ឱសថ​អាមេរិក Pfizer និង​ក្រុមហ៊ុន​ឱសថ​អាល្លឺម៉ង់ BioNTech ហើយ​ពួកគេនឹង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ នៅ​ដើម​សប្ដាហ៍​ក្រោយនេះ។

    ​រដ្ឋាភិបាល​អង់គ្លេសបាន​និយាយ​ថា នៅ​ថ្ងៃ​នេះ អង់គ្លេសបាន​ទទួលយក​សេចក្ដី​ណែនាំ ​ពី​ទីភ្នាក់ងារ​និយ័ត​កម្ម​ផលិតផល​ថែទាំ​សុខភាព និង​ឱសថ ​(MHRA) ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ ដើម្បី​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ​របស់​ក្រុមហ៊ុន Pfizer និង​ក្រុមហ៊ុន BioNTech។​ ពួកគេ​បាន​បន្ត​ថា វ៉ាក់សាំង​មួយ​នេះ នឹង​មាននៅ​ទូទាំង​ចក្រភព​អង់គ្លេស ចាប់ពី​សប្ដាហ៍​ក្រោយ​តទៅ។​

    ក្រុម​ហ៊ុន Pfizer បាន​និយាយ​ថា ការអនុញ្ញាត​ការប្រើប្រាស់​គ្រាអាសន្ន​របស់​អង់គ្លេស នឹង​ក្លាយ​ជា​ពេល​វេលា​ជា​ប្រវត្តិសាស្ត្រ​មួយ​ នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ COVID-19។ ​លោក ​អាល់​ប៊ឺ​ត បួ​ឡា ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Pfizer បាន​និយាយ​ថា ការអនុញ្ញាត​នេះ​គឺជា​គោលដៅ​មួយ ​ដែល​យើង​បាន​ធ្វើ​ការ​ឆ្ពោះ​ទៅ​រក ចាប់​តាំង​ពី​យើង​បាន​ប្រកាស​ជា​លើកដំបូង​ថា វិទ្យាសាស្ត្រ​នឹង​ឈ្នះ ហើយ​ពួក​យើង​សូម​អបអរសាទរ​ទីភ្នាក់ងារ MHRA សម្រាប់​សមត្ថភាព​របស់​ពួកគេ ក្នុង​ការ​វាយតម្លៃ​ដោយ​ប្រុង​ប្រ​យ័ត្ន  និង​ចាត់វិធានការ​ទាន់​ពេលដើម្បី​ជួយ​ការពារ​ពលរដ្ឋ​ចក្រភព​អង់គ្លេស៕ ប្រភព៖ BTVNews

     

     

    អត្ថបទទាក់ទង