នាយករដ្ឋមន្ត្រីទីម័រឡេស្ត ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ដែលបានផ្ដល់អំណោយឧបត្ថម្ភ សម្រាប់ប្រយុទ្ធនឹងកូវីដ១៩
ភ្នំពេញ៖ ឯកឧត្ដម ទួរ ម៉ាតាន់ រ៉ូអាក់ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត បានផ្ញើលិខិតមួយច្បាប់សម្ដែងនូវការដឹងគុណជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់នូវអំណោយឧបត្ថម្ភដល់ប្រទេសទីម័រឡេស្ត ក្នុងដំណាក់កាលប្រឈមនឹងជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ។
ឯកឧត្ដម នាយករដ្ឋមន្ត្រីប្រទេសទីម័រឡេស្ត បានគូសបញ្ជាក់ថា កាយវិការសាមគ្គីភាពនេះ គឺជាការបោះជំហានទៅមុខក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងជាការបញ្ជាក់នូវសមានចិត្តចែករំលែក និងការយកចិត្តទុកដាក់ទៅវិញទៅមករវាងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនទីម័រឡេស្ត៕
អត្ថបទទាក់ទង