គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ផ្ញើលិខិតអរគុណ​ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airway ផ្ដល់​យន្ត​ហោះ២គ្រឿងដឹកម៉ាស និងបរិក្ខារមួយចំនួន​ទៅទីម័រឡេស្ត​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២ ខែធ្នូ ឆ្នាំ២០២០​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ ផ្ញើលិខិតអរគុណ​ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airway ផ្ដល់​យន្ត​ហោះ២គ្រឿងដឹកម៉ាស និងបរិក្ខារមួយចំនួន​ទៅទីម័រឡេស្ត​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ផ្ញើលិខិតអរគុណ​ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airway ផ្ដល់​យន្ត​ហោះ២គ្រឿងដឹកម៉ាស និងបរិក្ខារមួយចំនួន​ទៅទីម័រឡេស្ត​

    ភ្នំពេញ៖ នៅថ្ងៃទី០២​ ខែធ្នូ ឆ្នាំ​២០២០​ សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា  បាន​ផ្ញើលិខិត​មួយច្បាប់​ថ្លែង​អំណរ​គុណ​ក្រុម​ហ៊ុន​អាកាស​ចរណ៍ ​​«ខេមបូឌា អ៊ែរវ៉េ (Cambodia Airway)» ដែល​បាន​ផ្តល់​យន្ត​ហោះ​២​គ្រឿង ដឹក​ម៉ាស ​និង​បរិក្ខារ​ពេទ្យ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩ ​ទៅ​កាន់​ប្រទេស​ទីម័រឡេស្ត​។

    ក្នុងលិខិតនោះ​សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «រាជរដ្ឋាភិបាលកម្ពុជា សូម​ថ្លែង​អំណរ​គុណ ​និង​កោត​សរសើរ​ដោយ​ស្មោះ​ចំពោះ​ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌា អ៊ែរវ៉េ ដែល​បាន​ជួយ​ឧបត្ថម្ភ​ការ​ហោះហើរ​ជា​មនុស្ស​ធម៌​ជាលើកទី២ ដឹក​ជញ្ជូន​ម៉ាស​ចំនួន​ ១​លាន​៥ម៉ឺន និង​បរិក្ខារ​ពេទ្យ​សរុប​ចំនួន​ ១២​មុខ​ សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​ ដែល​ជា​អំណោយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ យក​ទៅ​ជូន​រដ្ឋាភិបាល នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ទីម័រ​ឡេស្ត នៅថ្ងៃ​ទី​០២​ ​ខែ​ធ្នូ ​ឆ្នាំ​២០២០​នេះ»​

    សូមបញ្ជាក់​ដែរថា​ កាល​ពី​ថ្ងៃ​ទី​២៦ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ ក្រុម​ហ៊ុន​អាកាសចរណ៍​ខេមបូឌា ​អ៊ែរវ៉េ ក៏​បាន​ផ្តល់​យន្ត​ហោះ​ ​៣​គ្រឿង ជួយ​ដឹក​ម៉ាស ​និង​បរិក្ខារពេទ្យ​​ប្រយុទ្ធ​​ប្រឆាំង​ជំងឺ​កូវីដ​១៩ ទៅ​កាន់​ប្រទេស​មីយ៉ាន់​ម៉ា​ផង​ដែរ៕

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង