គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ​ប្រធានាធិបតី​រុស្ស៊ី បញ្ជា​ឲ្យ​ចាប់ផ្ដើម​កម្មវិធីចាក់វ៉ាក់សាំង​ស្ម័គ្រចិត្ត​ទ្រង់ទ្រាយធំ ​ប្រឆាំងនឹង​​ជំងឺ ​COVID-19

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូ ឆ្នាំ២០២០​ |
    ​ប្រធានាធិបតី​រុស្ស៊ី បញ្ជា​ឲ្យ​ចាប់ផ្ដើម​កម្មវិធីចាក់វ៉ាក់សាំង​ស្ម័គ្រចិត្ត​ទ្រង់ទ្រាយធំ ​ប្រឆាំងនឹង​​ជំងឺ ​COVID-19 Russian President Vladimir Putin gives a speech during an awards ceremony for those who led the construction of the 19 kilometres (12 miles) road and rail Crimean Bridge over the Kerch Strait - that links mainland Russia to Moscow-annexed Crimea - in Sevastopol, Crimea, on March 18, 2020. (Photo by Alexander NEMENOV / various sources / AFP)

    រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ​បាន​បញ្ជា​ឲ្យ​កម្មវិធី​ចាក់​វ៉ាក់សាំង​ស្ម័គ្រចិត្ត​ ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​ជំងឺ ​COVID-19 ​ចាប់ផ្ដើម​នៅ​សប្ដាហ៍​ក្រោយ​នៅ​ទូទាំង​ប្រទេស​រុស្ស៊ី​ ដោយ​និយាយ​ថា ​ក្រុម​គ្រូបង្រៀន និង​វេជ្ជបណ្ឌិត​គួរតែ​ស្ថិតនៅ​ជួរ​ទី​១ ​ក្នុង​ការ​ទទួល​បាន​វ៉ាក់សាំង Sputnik V របស់​ប្រទេស​នេះ​។

    ​លោក​ Putin​ បាន​ចេញ​បញ្ជា​ក្នុងអំឡុងពេល​ប្រជុំ​តាម ​Online ​ជាមួយ​ក្រុម​រដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ពុធ​ នៅ​ថ្ងៃ​ដែល​ប្រទេស​រុស្ស៊ី​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​ ច្រើន​ជាង​គេ​បំផុត​លំដាប់​ទី​៤ ​នៅ​លើ​ពិភព​លោក ​បាន​កត់ត្រា​អ្នក​ស្លាប់​ថ្មី​ប្រចាំថ្ងៃ​ចំនួន ៥៨៩​នាក់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​នេះ​។​ ​លោក Putin ​បាន​និយាយ​ថា ​ប្រទេស​រុស្ស៊ី​នឹង​ផលិត​វ៉ាក់សាំង​ចំនួន ២​លាន​ដូ​ស​ក្នុង​រយៈ​ពេល​ ២-៣​ថ្ងៃ​ខាង​មុខ​នេះ​។​ ​វ៉ាក់សាំង​មានឈ្មោះ​ថា​ Sputnik V ជា​វ៉ាក់សាំង​មួយ​ក្នុងចំណោម​វ៉ាក់សាំង​ចំនួន ​២​ផលិត​ដោយ​រុស្ស៊ី​ ដែល​បាន​ទទួល​ការ​អនុម័ត​តាម​និយតកម្ម​ក្នុងស្រុក ​បើ​ទោះ​បី​ជា​ការ​សាក​ល្បង​មិន​ពេញ​លេញ​ក៏​ដោយ ​ក៏​តម្រូវ​ឲ្យ​ការ​ចាក់​ ២លើក​ដែរ​។

    វ៉ាក់សាំង​ទី​៣ ក៏​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការផលិត​ផង​ដែរ​។​ ​យោង​តាម​រដ្ឋមន្ត្រី​សុខាភិបាល​របស់​ប្រទេស​នេះ  ប្រទេស​រុស្ស៊ី​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​ Covid-19 លើ​មនុស្ស​ចំនួន ១​សែន​នាក់​រួច​ទៅ​ហើយ​។​ ប្រទេស​រុស្ស៊ី​កាលពី​ខែ​មុន​បាន​និយាយ​ថា ​លទ្ធផល​បណ្ដោះអាសន្ន​របស់​ខ្លួន​បាន​បង្ហាញ​ថា វ៉ាក់​សាំង​នោះ​មាន​ប្រសិទ្ធភាព​ ៩២% ​ក្នុង​ការ​ទប់ស្កាត់​មិន​ឲ្យ​មនុស្ស​ឆ្លង​ជំងឺ ​Covid-19៕ ប្រភព៖ BTVNews

     

    អត្ថបទទាក់ទង