គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លោកជំទាវ​ យក់ សម្បត្តិ​ និង​ឯកឧត្ដម​ ឃួង​ ស្រេង​ ចុះពិនិត្យ​ទីតាំងធ្វើតេស្ត​លើកទី២ នៅពហុកីឡដ្ឋានជាតិ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូ ឆ្នាំ២០២០​ |
    លោកជំទាវ​ យក់ សម្បត្តិ​ និង​ឯកឧត្ដម​ ឃួង​ ស្រេង​ ចុះពិនិត្យ​ទីតាំងធ្វើតេស្ត​លើកទី២ នៅពហុកីឡដ្ឋានជាតិ​ លោកជំទាវ​ យក់ សម្បត្តិ​ និង​ឯកឧត្ដម​ ឃួង​ ស្រេង​ ចុះពិនិត្យ​ទីតាំងធ្វើតេស្ត​លើកទី២ នៅពហុកីឡដ្ឋានជាតិ​

    ភ្នំពេញ​៖ នៅរសៀលថ្ងៃទី​០៣​ ខែធ្នូ ឆ្នាំ​២០២០​ នេះ​លោក​ជំទាវ​វេជ្ជណ្ឌិត​ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ និង​ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល នៃគណៈអភិបាល​រាជធានីភ្នំពេញ បាន​ចុះ​ពិនិត្យ​ទីតាំង​សម្រាប់​​យក​សំណាក​​អ្ន​ក​ជាប់​​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិ​ចិ្ឆ​កា មក​​ធ្វើតេស្ត​លើក​ទី​​២​ នៅ​​ពហុកីឡាដ្ឋាន​ជាតិ​​អូឡាំពិក​​។

    ​លោកជំទាវ យក់ ស​ម្បិ​ត្ត បាន​មានប្រសាសន៍ថា ក្រសួងសុខាភិបាល និង​សាលា​រាជធានី​ភ្នំពេញ បាន​ឯកភាពគ្នា សម្រេច​យក​ទីតាំង​ថ្មី នៅក្នុង​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ដោយហេតុថា ទីតាំង​ថ្មី​នេះ ធំ​ទូលាយ និង​មាន​ចំណត សម្រាប់​ទទួល​បងប្អូន​ដែល​ជា​ប់​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍២៨​វិច្ឆិកា​​។ លោកជំទាវ សង្ឃឹមថា ទីតាំង​ថ្មី​នេះ អាច​យក​សំណាក​អ្នក​ទាំង​អស់នោះ បាន​ប្រមាណ​ជាង​៥​ពាន់​នាក់​ផងដែរ​។​

    ​លោកជំទាវ វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី​៣ធ្នូ​នេះ ម​ន្ត្រីសុខាភិបាល បាន​យក​សំណាក​អ្នក​ជាប់​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍សហគមន៍ ២៨វិ​ចិ្ឆ​កា មាន​ចំនួន​ជាង​ ៨​ពាន់ ក្នុងនោះ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ មាន​ចំនួន ១៩​ករណី​។

    សូមជំរាបថា ក្រសួងសុខាភិបាល បាន​កំណត់​ការ​ធ្វើ​តេស្តលើក​ទី​២ ធ្វើ​នៅថ្ងៃ​ទី៨ ​ខែ​ធ្នូ ឆ្នាំ២០២០ និងលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ទៅតាមទីតាំងដែលបានកំណត់៕

     

    អត្ថបទទាក់ទង