មនុស្សចំនួន ១០នាក់ ឆ្លងវីរុសកូវីដ១៩ថ្មី ត្រូវបានបង្ហាញអត្តសញ្ញាណនៅថ្ងៃនេះ
ភ្នំពេញ៖ ក្រោយពីទទួលបានការណែនាំបន្ថែមពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី០៤ធ្នូម្សិលមិញ អ្នកឆ្លងវីរុសកូវីដ១៩ ថ្មី ចំនួន ១០នាក់ត្រូវបានក្រសួងសុខាភិបាល ប្រកាសបង្ហាញពីអត្តសញ្ញាណនៅថ្ងៃនេះ។
នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ចំនួន ១០នាក់ ក្នុងនោះអ្នកមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកាចំនួន ០៦នាក់(លោកជំទាវ យក់ សម្បត្តិ ប្រកាសកាលពីល្ងាចថ្ងៃទី០៤ ម្ដងហើយ) និង០៤នាក់ ជាអ្នកដំណើរចូលមកកម្ពុជា និងមានអ្នកជាសះស្បើយចំនួន ០១នាក់ផងដែរ។
* អ្នកឆ្លងវីរុសកូវីដ១៩ ជាអ្នកដំណើរចូលមកប្រទេសកម្ពុជា ចំនួន ០៤នាក់ ៖
- បុរសជនជាតិខ្មែរឈ្មោះ អ៊ីវ សុគន្ធ អាយុ៧៥ឆ្នាំ រស់នៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ(ជាអ្នកដំណើរពីប្រទេសចិន)
- បុរសជនជាតិអាមេរិក ឈ្មោះ Kay Thikun អាយុ ៥៩ឆ្នាំ រស់នៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ(ជាអ្នកដំណើរពីប្រទេសចិន)
- បុរសជនជាតិអាមេរិកឈ្មោះ Shawn Thach អាយុ ៤២ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ជាអ្នកដំណើរពីប្រទេសចិន)
- បុរសជនជាតិអាមេរិកឈ្មោះ Oum Chandara អាយុ ៤៩ឆ្នាំ រស់នៅរាជធានីភ្នំពេញ(ជាអ្នកដំណើរពីអាមេរិក បន្តជើងហោះហើរនៅប្រទេសចិនតៃវ៉ាន់)
* អ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ចំនួន០៦នាក់៖
- ស្ត្រីជនជាតិខ្មែរឈ្មោះ Muy Sopheavy អាយុ ២២ឆ្នាំ រស់នៅផ្ទះជួល ខណ្ឌច្បារអំពៅ (បុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ឈ្មោះ ឡាយ សេងលីន)
- ស្ត្រីជនជាតិខ្មែរឈ្មោះ Yeak Chantha អាយុ ២៨ឆ្នាំ រស់នៅសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ (បុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ឈ្មោះ ឡាយ សេងលីន)
- បុរសជនជាតិខ្មែរឈ្មោះ Cheak Chanrath អាយុ ០ឆ្នាំ រស់នៅសង្កាត់ត្រឡោកបែក៣ ខណ្ឌទួលគោក (បុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ឈ្មោះ ឡាយ សេងលីន)
- ស្ត្រីជនជាតិខ្មែរឈ្មោះ Pho Dolla អាយុ ២៤ឆ្នាំ រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រស់នៅផ្ទះជួល ខណ្ឌច្បារអំពៅ (បុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ឈ្មោះ ឡាយ សេងលីន)
- បុរសជនជាតិខ្មែរឈ្មោះ Khan Veha អាយុ ២៣ឆ្នាំ រស់នៅជិតស្ដុប Nokia ខណ្ឌសែនសុខ (បុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ឈ្មោះ ឡាយ សេងលីន)
- បុរសជនជាតិខ្មែរឈ្មោះ Kouch Davin អាយុ ២៣ឆ្នាំ រស់នៅសង្កាត់កំបូល ខណ្ឌកំបូល រស់នៅផ្ទះជួល ខណ្ឌច្បារអំពៅ (បុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ឈ្មោះ ឡាយ សេងលីន)
* ករណីជាសះស្បើយចំនួន ០១នាក់៖
- ស្ត្រីជនជាតិខ្មែរឈ្មោះ គឹម លីម អាយុ ៤៩ឆ្នាំ រស់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង បានធ្វើដំណើរពីសហរដ្ឋអាមេរិក បន្តជើងហោះហើយនៅប្រទេសកូរ៉េខាងត្បូង មកកម្ពុជាថ្ងៃទី១៦វិច្ឆិកា២០២០ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ចំនួន ២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
សូមជម្រាបជូនថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៣៤៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៣០៥នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៤០នាក់ និងមិនមានករណីស្លាប់ទេ៕