គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងអប់រំ ប្រកាសពន្យាពេលប្រឡងបាក់ឌុបឆ្នាំសិក្សា២០១៩-២០២០ ទៅ​ពាក់កណ្ដាល​ខែមករា ២០២១

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៧ ខែធ្នូ ឆ្នាំ២០២០​ |
    ក្រសួងអប់រំ ប្រកាសពន្យាពេលប្រឡងបាក់ឌុបឆ្នាំសិក្សា២០១៩-២០២០ ទៅ​ពាក់កណ្ដាល​ខែមករា ២០២១ ក្រសួងអប់រំ ប្រកាសពន្យាពេលប្រឡងបាក់ឌុបឆ្នាំសិក្សា២០១៩-២០២០ ទៅ​ពាក់កណ្ដាល​ខែមករា ២០២១

    ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា​ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០​នេះ​ បាន​ប្រកាស​ពន្យាពេលការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០១៩-២០២០ ទៅ​ពាក់កណ្ដាល​ខែមករា ២០២១វិញ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា។

    ដោយសារស្ថានភាព​មិនទាន់​ច្បាស់លាស់​ នៃ​ផលប៉ះពាល់​របស់​ព្រឹត្តិការណ៍សហគមន៍​២៨វិច្ឆិកា​ និង​តាម​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្រសួងអប់រំ យុវជន​ និង​កីឡា​ សម្រេចពន្យាពេលនៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៩-២០២០​ ដែលគ្រោង​រៀបចំ​នៅថ្ងៃទី​២១ និង​២២ ខែធ្នូ ឆ្នាំ​២០២០​ ទៅពាក់កណ្ដាល​ខែមករា ឆ្នាំ២០២១​វិញ​។ ក្រសួងអប់រំ នឹង​ជូនដំណឹង​អំពីកាលបរិច្ឆេទ​ច្បាស់លាស់​នៃ​ការ​ប្រឡង​នៅពេលក្រោយ៕

    អត្ថបទទាក់ទង