គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឧកញ៉ាវ័យក្មេង​ ឡេង ណាវ៉ាត្រា ប្រកាសត្រៀម​បរិច្ចាគថវិកា​ ១លានដុល្លារជូនសម្ដេចតេជោ​ ហ៊ុន​ សែន​ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៧ ខែធ្នូ ឆ្នាំ២០២០​ |
    ឧកញ៉ាវ័យក្មេង​ ឡេង ណាវ៉ាត្រា ប្រកាសត្រៀម​បរិច្ចាគថវិកា​ ១លានដុល្លារជូនសម្ដេចតេជោ​ ហ៊ុន​ សែន​ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ឧកញ៉ាវ័យក្មេង​ ឡេង ណាវ៉ាត្រា ប្រកាសត្រៀម​បរិច្ចាគថវិកា​ ១លានដុល្លារជូនសម្ដេចតេជោ​ ហ៊ុន​ សែន​ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩

    ភ្នំពេញ​៖ ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនឡេងណាវ៉ាត្រា ប្រកាសបរិច្ចាគថវិកា ១លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។

    ការប្រកាសរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០​ បាន​ប្រកាស​ពី​ការ​ត្រៀមប​ម្រុង​ថវិកា​សម្រាប់​ទិញ​វ៉ាក់​សាំង​យក​មក​ចាក់​ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បី​ចាក់​ប្រជាពលរដ្ឋ​ប្រមាណ ​៥០​ម៉ឺន​នាក់។

    កាយវិការនៃការបរិច្ចាគថវិការបស់ឧកញ៉ា ឡេង ណាវ៉ាត្រា នាំឱ្យមានការស្ញប់ស្ញែង និង​កោត​សរសើ​រ​ជាខ្លាំងពីមហាជន។ ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលមាន​អតីត​ភាព​ជា​ពលករ​ប្រទេស​កូរ៉េខា​ង​ត្បូង ជាឧកញ៉ាមួយរូប ដែលតែងតែចូលរួមដោះស្រាយការលំបាកជាមួយរាជរដ្ឋាភិបាល រាល់​ពេល​រាជរដ្ឋាភិបាលមានការលំបាក។

    ឧកញ៉ាវ័យក្មេង​នៅកម្ពុជារូបនេះ ធ្លាប់បានជួយរាជរដ្ឋាភិបាលច្រើនលើករួចមកហើយ ដូចជាការ​ដោះ​ស្រាយ​បញ្ហាគ្រោះទឹកជំនន់ និងដោះស្រាយ​ការ​លំបាក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺកូវីដ​១៩​ជា​ដើម​៕ ប្រភព៖ FreshNews

    អត្ថបទទាក់ទង