សប្បុរសជនជាច្រើន បន្តបរិច្ចាគថវិកាផ្ទាល់ខ្លួនចូលរួមជាមួយរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩
ភ្នំពេញ៖ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានប្រកាសត្រៀមថវិកាបម្រុងទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន ១លានដូស ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនប្រជាជនដោយឥតគិតថ្លៃនោះ សប្បុរសជនជាច្រើនបានប្រកាសតៗគ្នា ដោយបរិច្ចាគថវិកាជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩។
សប្បុរជនដែលបានចូលរួមតាមរយៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៖ Update ត្រឹមម៉ោង 12:30pm
១៖ ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយក ក្រុមហ៊ុនឡេងណាវ៉ា បរិច្ចាគថវិកា១លានដុល្លារ
២៖ អ្នកឧកញ៉ា ហុង ពីវ អគ្គនាយក ក្រុមហ៊ុន បុរីពិភពថ្មី បរិច្ចាគថវិកា៣លានដុល្លារ
៣៖ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក ក្រុមហ៊ុន Royal Group និងលោកជំទាវ បរិច្ចាគថវិកា៣លានដុល្លារ
៤៖ ឧកញ៉ា ថោង សារ៉ាត់ និងលោកជំទាវ ទាវ ធីតា បរិច្ចាគថវិកា១០ម៉ឺនដុល្លារ
៥៖ អ្នកឧកញ៉ា ចេន ហ្ស៉ី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប បរិច្ចាគថវិកា៣លានដុល្លារ
៦៖ ក្រុមហ៊ុន ជីប ម៉ុង គ្រុប បរិច្ចាគថវិកា៣លានដុល្លារ
៧៖ ឧកញ៉ា ហេង សិទ្ធី ប្រធានក្រុមហ៊ុន ម៉ារីថាមគ្រុប និងលោកជំទាវ បរិច្ចាគថវិកា១លានដុល្លារ
៨៖ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងលោកជំទាវ លាង ហៃជាវតាយ បរិច្ចាគថវិកា៥ម៉ឺនដុល្លារ
៩៖ ឧកញ៉ា ឡេង ប្រុស អគ្គនាយក ក្រុមហ៊ុន ណាវ៉ាត្រាខ្នាតយក្ស បរិច្ចាគថវិកា៥ពាន់ដុល្លារ
១០៖ ឧកញ៉ា សុខ គង់ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនសូគីម៉ិច អ៉ិនវេសមេនគ្រុប បរិច្ចាគថវិកា១លានដុល្លារ
១១៖ លោកជំទាវ ទ្រី សុខា ពិធីការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បរិច្ចាគថវិកា១ម៉ឺនដុល្លារ
១២៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប បរិច្ចាគថវិកា៣លានដុល្លារ
១៣៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ ទទួលបន្ទុកអប់រំ យុវជន កីឡា ធម្មការ និងកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បរិច្ចាគប្រាក់បៀវត្សចំនួន៧ខែ ១០០ភាគរយ ក្នុងឆ្នាំ២០២១
១៤៖ ឧកញ៉ា ជា សារ៉ន ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន ជា សារ៉ន គ្រុប បរិច្ចាគថវិកា២០ម៉ឺនដុល្លារ
១៥៖ អ្នកឧកញ៉ា ឃុន សៀ ប្រធាន ក្រុមហ៊ុន ធីភីម៉ូរ៉ាគ្រុប ឯ.ក បរិច្ចាគថវិកា៥០ម៉ឺនដុល្លារ
១៦៖ ឯកឧត្តម ឡាវ ម៉េងឃីន និង លោកជំទាវ ជឹង សុភាព បរិច្ចាគថវិកា៣លានដុល្លារ
១៧៖ ឧកញ៉ា អ៊ុល ចំណាន និងលោកជំទាវ ម៉ៅ ថាវី បរិច្ចាគថវិកា២ម៉ឺនដុល្លារ
១៨៖ ឧកញ៉ា អ៉ឹង ស៉ីតាតវីរៈ (ឧកញ៉ាលក្ខ៍) បរិច្ចាគថវិកា៥ម៉ឺនដុល្លារ
១៩៖ ឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ បរិច្ចាគថវិកា៣លានដុល្លារ
២០៖ ឯកឧត្តម កិតិ្ដនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ បរិច្ចាគថវិកា២ម៉ឺនដុល្លារ
២១៖ លោក កែវ ពិសិដ្ឋ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ បរិច្ចាគប្រាក់បៀវត្សរ៍២លានរៀលក្នុង១ខែ រយៈពេល៦ខែ
២២៖ លោកជំទាវឧកញ៉ា ស្រី ណារួម អគ្គនាយិកាក្រុមហ៊ុន រួយ អ៉ិនហ្វីនីធី (ម៉ែរួយ) បរិច្ចាគថវិកា៥ពាន់ដុល្លារ
២៣៖ លោកជំទាវ ឡងឌី សាន់ណារ៉ា អនុរដ្ឋលេខាធិការ ក្រសួងពត៌មាន បរិច្ចាគថវិកា៥ពាន់ដុល្លារ
២៤៖ លោក ម៉ឹង យូឡេង ប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល និងភរិយា ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ បរិច្ចាគថវិកា១០លានរៀល
២៥៖ ឯកឧត្តមបណ្ឌិត លី ឆេង សមាជិករដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ បរិច្ចាគប្រាក់បៀវត្សរ៍៧លានរៀលក្នុង១ខែ រយៈពេល៦ខែ
២៦៖ លោកឧកញ៉ា អ៊ុច សម្បត្តិ ស្ថាបនិក ក្រុមហ៊ុនគ្រួសារកក់ក្តៅ និងលោកជំទាវ បរិច្ចាគថវិកា១ម៉ឺនដុល្លារ
២៧៖ មន្ទីរព្យាបាលធ្មេញបស្ចិម បរិច្ចាគថវិកា២០លានរៀល
២៨៖ ក្រុមហ៊ុន KP Developer Land & House បរិច្ចាគថវិកា១ម៉ឺនដុល្លារ
២៩៖ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោកជំទាវ បរិច្ចាគថវិកា១ម៉ឺនដុល្លារ
៣០៖ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ បរិច្ចាគថវិកា១ម៉ឺនដុល្លារ
៣១៖ លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វិជ្ជា បរិច្ចាគថវិកា១ម៉ឺនដុល្លារ
៣២៖ ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ បរិច្ចាគថវិកា១ម៉ឺនដុល្លារ
៣៣៖ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ បរិច្ចាគថវិកា១ម៉ឺនដុល្លារ
៣៤៖ លោកជំទាវ ហ៊ុន ម៉ាលី និង ឯកឧត្តម សុខ ពុទ្ធិវុធ បរិច្ចាគថវិកា១ម៉ឺនដុល្លារ
៣៥៖ ក្រុមហ៊ុន ឌីឌីអាយ ខនគ្រីត (DDI CONCRETE) បរិច្ចាគថវិកា៣ពាន់ដុល្លារ
៣៦៖ ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បរិច្ចាគថវិកា១ម៉ឺនដុល្លារ
៣៧៖ លោកស្រី ទិន ណៃខេង ម្ចាស់ផ្សារសាមូដឺរា នៅក្រុងព្រះសីហនុ បរិច្ចាគថវិកា១ម៉ឺនដុល្លារ
៣៨៖ ឯកឧត្តម កោ វណ្ឌី ប្រធានសាលាដំបូងខេត្តព្រះសីហនុ និងលោកជំទាវ សួន ស៊ីដារីយ្យ បរិច្ចាគថវិការ២ពាន់ដុល្លារ
៣៩៖ ឯកឧត្តម នង វាសនា សមាជិករដ្ឋសភា និងតំណាងរាស្ត្រមណ្ឌលកំពង់ធំ បរិច្ចាគប្រាក់បៀវត្សរ៍៧លានរៀក្នុង១ខែ រយៈ១២ខែ
៤០៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការ បរិច្ចាគថវិកា៣ម៉ឺនដុល្លារ
ក្រៅពីនេះក៏មានសប្បុរសជន ជាព្រះសង្ឃ តារាចម្រៀង និងប្រជាពលរដ្ឋជាច្រើនទៀតដែលបាននឹងកំពុងបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩នេះផងដែរ។
សូមជម្រាបជូនដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ បានថ្លែងអំណរគុណតាមរយៈហ្វេសប៊ុកផ្លូវការ ដល់សប្បុរជនដែលបានបរិច្ចាគថវិកាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩។ ក្នុងនោះដែរ សម្ដេចតេជោ ក៏បានចាត់ចែងផ្ដល់វិធី២យ៉ាងសម្រាប់ សប្បុរសជននានាដែលចង់ចូលរួមបន្ថែម៖ ១. ចូលតាមរយៈលោក សេង ទៀង លេខទូរសព្ទ ០១២ ៩៦១ ៩៧១, ២. តាមរយៈធានាគារ ABA លេខគណនេយ្យ 001 249 176 Tep Sothy៕