គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេច​តេជោ ​ហ៊ុន សែន ​អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២០​ |
    សម្តេច​តេជោ ​ហ៊ុន សែន ​អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី​ សម្តេច​តេជោ ​ហ៊ុន សែន ​អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី​

    ភ្នំពេញ៖ នៅព្រឹក​ថ្ងៃ​សុក្រ​ ២រោច ​ខែ​ភទ្រប​ទ​ ឆ្នាំ​ជូត​ ទោស័ក ​ព.ស.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​០៤​ ខែ​កញ្ញា ​ឆ្នាំ២០២០​នេះ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី​ នៅ​វិសម្តេច​តេជោ ​ហ៊ុន សែន មាន​សន្តិភាព​។

    របៀបវារៈ នៃកិច្ចប្រជុំនាសប្តាហ៍នេះមាន៖

    ១- សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ។

    ២- សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

    ៣-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ៖

    ៣.១- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសាធារណរដ្ឋឥណ្ឌា។

    ៣.២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពី ការវិនិយោគរវាងបណ្ដារដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។

    ៣.៣-សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារទីមួយ វិសោធនកម្មកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។

    ៣.៤-សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារដើម្បីអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្ដីពីសេវាកម្ម។

    ៣.៥-សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ានស្ដីពីការទទួលស្គាល់ទៅវិញទៅមកការផ្ដល់អាជ្ញាបណ្ណបាហុនិកា៕

    អត្ថបទទាក់ទង