គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ហាង Pedro និង​ Zando នៅបឹងកេងកង​បន្តបិទទ្វារ ដើម្បី​ស្រាវជ្រាវ ​និង​តាមដាន​សុខភាព​អ្នក​ពាក់ព័ន្ធ​ជាមួយ​ព្រឹត្តិការណ៍​សហគមន៍​ ២៨​ វិច្ឆិកា​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០​ |
    ហាង Pedro និង​ Zando នៅបឹងកេងកង​បន្តបិទទ្វារ ដើម្បី​ស្រាវជ្រាវ ​និង​តាមដាន​សុខភាព​អ្នក​ពាក់ព័ន្ធ​ជាមួយ​ព្រឹត្តិការណ៍​សហគមន៍​ ២៨​ វិច្ឆិកា​ ហាង Pedro និង​ Zando នៅបឹងកេងកង​បន្តបិទទ្វារ ដើម្បី​ស្រាវជ្រាវ ​និង​តាមដាន​សុខភាព​អ្នក​ពាក់ព័ន្ធ​ជាមួយ​ព្រឹត្តិការណ៍​សហគមន៍​ ២៨​ វិច្ឆិកា​

    ភ្នំពេញ ​៖ ប្រមាណ​មួយ​សប្ដាហ៍​មកហើយ ​ដែល​អាជ្ញាធរ និង​ខាង​សុខាភិបាល​បាន​ផ្អាក​អាជីវកម្ម​ហាង​លក់ទំនិញ ​និង​សំលៀកបំពាក់​យីហោ PEDRO ​ដែលមាន​អាសយដ្ឋាន ​នៅ​មហាវិថី​ព្រះសីហនុ និង​ហាង Zando ​ដែលមាន​អាសយដ្ឋាន​នៅ​ផ្លូវ​ត្រសក់ផ្អែម​ ដើម្បី​បន្ត​ស្រាវជ្រាវ ​និង​តាមដាន​សុខភាព​អ្នក​ពាក់ព័ន្ធ​ជាមួយ​ព្រឹត្តិការណ៍​សហគមន៍​ ២៨​ វិច្ឆិកា​។

    ហាង​លក់ទំនិញ និង​សំលៀកបំពាក់​យីហោ PEDRO ដែលមាន​អាសយដ្ឋាន​នៅ​មហាវិថី​ព្រះសីហនុ និង​ហាង Zando ​ដែលមាន​អាសយដ្ឋាន​នៅ​ផ្លូវ​ត្រសក់ផ្អែម​ ក្នុង​ខណ្ឌ​បឹង​កេងកង ​រាជធានី​ភ្នំពេញ នៅតែ​បន្ត​បិទទ្វារ​នៅឡើយ​ ការ​បន្ត​បិទទ្វារ​នេះ ​គឺ​ដើម្បី​បន្ត​ស្រាវជ្រាវ​អ្នក​ពាក់ព័ន្ធ​ផង ​និង​ដើម្បី​ឱ្យ​ប្រាកដថា ​ទីនោះ​ មាន​សុវត្ថិភាព​ល្អប្រសើរ​វិញ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ​បន្ទាប់ពី​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​រួចរាល់​ហើយ​នោះ​។

    អាជ្ញាធរ​ បានឱ្យដឹងថា ​ជា​តួលេខ​ស្រាវជ្រាវ​ហាង​លក់ទំនិញ​ និង​សំលៀកបំពាក់​យីហោ PEDRO ដែល​មាន​អាសយដ្ឋាន​នៅ​មហាវិថី​ព្រះសីហនុ ​និង​ហាង Zando​ ដែលមាន​អាសយដ្ឋាន​នៅ​ផ្លូវ​ត្រសក់ផ្អែម ​គឺមាន​មនុស្ស​សរុប ១១៦​នាក់ ដែល​ត្រូវ​បន្ត​តាមដាន​សុខភាព ​ដោយ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ទទួល​ការ​ព្យាបាល​ពី​ក្រុមគ្រូពេទ្យ ​នៃ​មន្ទីរ​ពេទ្យរុស្ស៊ី ​និង​មន្ទីរពេទ្យបង្អែក​ចាក់អង្រែ​ ដែល​ក្នុងនោះ​នៅ​ហាង PEDRO មាន​អ្នក​ពាក់ព័ន្ធ​ចំនួន ៥៤​នាក់ និង​នៅ​ហាង Zando មាន​អ្នកពាក់ព័ន្ធ​ចំនួន ៦២​នាក់ ។

    ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​ការរីក​រាលដាល​មេរោគ​កូ​វីដ​–១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ឱ្យ​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់ កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល​ បាន​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ហាង​លក់ទំនិញ​ទាំងពីរ​ខាងលើ​ ចាប់ពី​ថ្ងៃទី​២៧ ​ខែវិច្ឆិកា ឆ្នាំ​២០២០ សូម​អញ្ជើញ​រួសរាន់​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ​ដោយ​រាល់​ការ​ចំណាយ​ទាំងអស់​ជា​បន្ទុក​របស់​រាជរដ្ឋាភិបាល​។

    ចំពោះ​លទ្ធផល​ធ្វើតេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ​២៨​វិច្ឆិកា​ ក្រសួងសុខាភិបាល​បាន​បង្ហាញ​ឱ្យដឹងថា ​នៅ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២០ វត្ថុ​សំណាក​ដែល​នៅសល់​ពីថ្ងៃ​ទី​០៨ ​ខែធ្នូ ឆ្នាំ​២០២០ ចំនួន ៤,៩៩៤ សំណាក បូក​បន្ថែមចំនួន​វត្ថុ​សំណាក​ទទួល​បាន​បន្ថែម​នៅ​ថ្ងៃ​ដដែល​ពី​ខេត្ត និង​រាជធានី​ភ្នំពេញ​ ដែលជា​ថ្ងៃ​ធ្វើតេស្ត​លើក​ទី​ពីរ​សម្រាប់​ព្រឹត្តិការណ៍​សហគមន៍ ​២៨ វិច្ឆិកា សរុប​មាន​ចំនួន ៣,៧៩២​សំណាក ​ត្រូវ​បានធ្វើ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។ ​ដោយឡែក មាន​នៅសល់​វត្ថុ​សំណាក​ចំនួន ៣,៧២៥​សំណាក​ផ្សេងទៀត ដែល​ត្រូវ​វិភាគ​បន្ត​នៅ​ថ្ងៃទី​១០​ ខែធ្នូ​នេះ​។ បើ​សរុប​ជារួម​គិតពី​ថ្ងៃទី​២៨ ខែ វិច្ឆិកា ឆ្នាំ​២០២០ មកដល់​ដល់​ថ្ងៃទី​១០​ ខែធ្នូ ឆ្នាំ​២០២០ ​មាន​មនុស្ស​ចំនួន ៣៩​នាក់​ហើយ ដែល​ត្រូវ​បាន​រក​ឃើញ​មាន វិជ្ជមាន​វីរុស​កូ​វីដ​–១៩៕ ប្រភព៖ BTVNews

     

    អត្ថបទទាក់ទង