គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កំណាត់ផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅ ដល់​ក្រុងកំពត សម្រេចបាន៨៣%​ហើយ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០​ |
    កំណាត់ផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅ ដល់​ក្រុងកំពត សម្រេចបាន៨៣%​ហើយ កំណាត់ផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅ ដល់​ក្រុងកំពត សម្រេចបាន៨៣%​ហើយ

    ភ្នំពេញ​៖ កំណាត់​ផ្លូវជាតិ​លេខ​៣​ ចាប់​ពីរង្វង់​មូល​ចោមចៅ ដល់ក្រុង​កំពត​ សម្រេចការ​សាងសង់​បាន​ ៨៣% ហើយ​ រហូតដល់​ខែវិច្ឆិកា​នេះ។ នេះបើយោង​តាម​ Facebook ក្រសួង​សាធារណការ និង​ដឹងជញ្ជូន​។

    កំណាត់ផ្លូវជាតិលេខ៣ ពីរង្វង់មូលចោមចៅ ដល់ ក្រុងកំពត មានប្រវែងប្រមាណ១៣៤ គីឡូម៉ែត្រ បានបើកការដ្ឋានស្ថាបនាសាងសង់ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយដោយគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ សម្រេចបាន ៨៣% និងគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២ ខាងមុខនេះ។

    ផ្លូវនេះត្រូវបានស្ថាបនាជាប្រភេទផ្លូវ ប៊េតុងកៅស៊ូ (AC) បែងចែកជាពីរដំណាក់កាល ដែលដំណាក់កាលទីមួយ ពីចោមចៅ-បែកគូស (ត្រូវបានពង្រីកពីពីរកន្លងទៅបួនកន្លង និងមានសួរច្បារកណ្តាលទ្រូងផ្លូវ) និង​ដំណាក់​កាលទីពីរ បែកគូស-ក្រុងកំពត (មួយគន្លងទៅ មួយគន្លងមក)៕

    អត្ថបទទាក់ទង