គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    [វីដេអូ] «ចលនា​មហាសាមគ្គី​ជាតិ​ខ្មែរ​ផុស​ត្រដែត​ឡើង​ក្នុង​សង្គម​ជាតិ​ ក្រោម​ការ​កាច់​ចង្កូត​របស់​សម្តេច​តេជោ ​ហ៊ុន សែន»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០​ |
    [វីដេអូ] «ចលនា​មហាសាមគ្គី​ជាតិ​ខ្មែរ​ផុស​ត្រដែត​ឡើង​ក្នុង​សង្គម​ជាតិ​ ក្រោម​ការ​កាច់​ចង្កូត​របស់​សម្តេច​តេជោ ​ហ៊ុន សែន» [វីដេអូ] «ចលនា​មហាសាមគ្គី​ជាតិ​ខ្មែរ​ផុស​ត្រដែត​ឡើង​ក្នុង​សង្គម​ជាតិ​ ក្រោម​ការ​កាច់​ចង្កូត​របស់​សម្តេច​តេជោ ​ហ៊ុន សែន»

    ភ្នំពេញ៖ នៅថ្ងៃ​ទី​១៣ ​ខែ​ធ្នូ ​ឆ្នាំ​២០២០​នេះ ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្មរហ័ស​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ​បាន​បញ្ចេញ​ផ្សាយ​នូវ​វីដេអូពិសេស​មួយ​ ដែល​បាន​បង្ហាញ​នូវ​មោទន​ភាពរបស់​ជាតិខ្មែ​រ ក្រោមកា​រ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​របស់​សម្តេច​តេជោ ​ហ៊ុន សែន​។

    ស្មារតីជាតិនិយម នៃការរួបរួមសាមគ្គីគ្នាជា​ធ្លុងមួយគ្រប់ស្រទាប់​វណ្ណៈបរិច្ចាគ​ថវិកា​ជាមួយ​រាជរដ្ឋាភិបាល​ ដើម្បី​ទិញវ៉ាក់សាំងកូវីដ-១៩  គឺជាមោទនភាពរបស់ជាតិទាំងមូល ដែលក្នុងវីដេអូ​របស់​អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានផលិតឡើង ដើម្បីផ្សព្វផ្សាយ​ជូន​សាធារណជន​ជាតិ និងអន្តរជាតិ។

    ខ្លឹមសារ​នៃ​វីដេអូបានបង្ហាញថា ក្នុងរយៈពេលចុងក្រោយនេះ នៅពេលដែលប្រទេសជាតិជួបការលំបាកដោយសារទឹកជំនន់ និងកូវីដ-១៩ ចលនាមហាសាមគ្គីជាតិខ្មែរក៏បានផុសត្រដែតឡើងដ៏គួរឲ្យស្ញប់ស្ញែង។      ជាក់ស្តែង គ្រាន់តែសម្តេច តេជោ ហ៊ុន សែន ប្រកាសអំពីការត្រៀមទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ សម្រាប់ចាក់ឲ្យប្រជាពលរដ្ឋ ស្រាប់តែមាន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អ្នកជំនួញ អាជីវករ កម្មករ កម្មការិនី ព្រះសង្ឃ ជាពិសេសនោះ គឺព្រះករុណា សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីយ៍ នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហរទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យយ៉ាងច្រើន រួមជាមួយនិងមហាជនខ្មែរទូទៅ ក៏បានប្រកាសបរិច្ចាគថវិកាតាមលទ្ធភាពរៀងៗខ្លួនដោយស្ម័គ្រចិត្ត ដោយគ្មានការប្រកាសរៃអង្គាសឡើយ។

    មានហេតុផលសំខាន់ៗចំនួន៧ចំណុចនៅក្នុងផ្ទៃរឿងនៃវីដេអូនេះ ដែលជាមូលហេតុនៃការផុសត្រដែតឡើងកម្លាំងសាមគ្គីជាតិខ្មែរតែមួយ រួមគ្នាគ្រប់ស្រទាប់សង្គម ប្រកាសបរិច្ចាគថវិកាជួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។

    ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន សង្គមខ្មែរកំពុងតែស្គាល់ការវិវឌ្ឍន៍ដ៏គួរឲ្យកត់សម្គាល់ ក្នុងនោះ ចលនាមហាសាមគ្គីជាតិខ្មែរក៏កំពុងលេចត្រដែតឡើងគួរជាទីមោទនៈ។ ក្នុងន័យនេះ វ៉ាក់សាំងប្រឆាំងកូវីដ-១៩ អាចនឹងត្រូវចាក់ឲ្យពលរដ្ឋខ្មែរគ្រប់រូបដោយឥតគិតថ្លៃក្នុងពេលខាងមុខនេះ ដោយសារតែកម្លាំងមហាសាមគ្គីជាតិខ្មែរក្នុងទស្សនៈ«ជួយគ្នាក្នុងគ្រាអាសន្ន» និង«វប្បធម៌ចែករំលែក»ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបណ្តុះរហូតមកក្នុងគ្រាដែលសម្តេចបាននិងកំពុងដឹកនាំរាជរដ្ឋាភិបាល។

    ចលនាមហាសាមគ្គីជាតិមួយនេះ នឹងក្លាយជាកម្លាំងចលករដែលរុញច្រាននាវាកម្ពុជាឲ្យលឿនលយទៅមុខក្រោមការកាច់ចង្កូតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយតាមរយៈចលនាមហាសាមគ្គីជាតិដ៏ផុលផុសនេះ គេអាចវាយតម្លៃបានយ៉ាងច្បាស់លាស់ថា សម្តេចតេជោ ហ៊ុន សែន ពិតជាប្រមុខដឹកនាំដ៏ខ្លាំងពូកែបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់កម្ពុជា ព្រោះមានតែប្រមុខដឹកនាំដ៏ខ្លាំងពូកែទេ ទើបអាចបង្កើតបាននូវចលនាមហាសាមគ្គីជាតិបែបនេះបាន។

    ចុងបញ្ចប់ខ្លឹមសារនៃវីដេអូនេះបានពិពណ៌នាថា ក្នុងបរិបទកូវីដ-១៩ ដ៏លំបាកលំបិននេះ ចលនាមហាសាមគ្គីជាតិខ្មែរដែលកំពុងតែពុះកញ្ជ្រោលដូចទឹកបាក់ទំនប់នៅពេលនេះ នឹងក្លាយជាខឿនការពារសុខភាពពលរដ្ឋយ៉ាងរឹងមាំបំផុត ក្រោមទស្សនៈវិជ្ជាដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។

    សូមទស្សនាវីដេអូ ដូចតទៅ៖

    អត្ថបទទាក់ទង