គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ប្រទេសក្រីក្រប្រឈមនឹងការរង់ចាំយូរទម្រាំទទួលបានវ៉ាក់សាំង ទោះបីមានការសន្យាក៏ដោយ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០​ |
    ប្រទេសក្រីក្រប្រឈមនឹងការរង់ចាំយូរទម្រាំទទួលបានវ៉ាក់សាំង ទោះបីមានការសន្យាក៏ដោយ ប្រទេសក្រីក្រប្រឈមនឹងការរង់ចាំយូរទម្រាំទទួលបានវ៉ាក់សាំង ទោះបីមានការសន្យាក៏ដោយ

    ស្របពេលដែលពលរដ្ឋអាមេរិក  អង់គ្លេស និងកាណាដា កំពុងទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺCOVID-19 ឥឡូវនេះផ្លូវចាកចេញពីជំងឺរាតត្បាតសកល  ហាក់ដូចជាច្បាស់ហើយសម្រាប់ប្រទេសលោកខាងលិចជាច្រើន បើទោះបីជាយុទ្ធនាការចាក់វ៉ាក់សាំងនេះ នឹងត្រូវចំណាយពេលច្រើនខែក៏ដោយ  ប៉ុន្តែសម្រាប់បណ្ដាប្រទេសក្រីក្រវិញឱកាសទទួលបាននឹងកាន់តែវែងឆ្ងាយ និងលំបាក។

    គំនិតផ្តួចផ្តើមដ៏ធំដែលត្រូវបានគេស្គាល់ថាជា  គម្រោងចែកចាយវ៉ាក់សាំងស្មើភាព COVAX ត្រូវបានបង្កើតឡើងដើម្បីធានាថាពិភពលោកទាំងមូលអាចទទួលបានវ៉ាក់សាំងបង្ការជំងឺCOVID-19 ត្រឹមតែមួយភាគនៃវ៉ាក់សាំងចំនួន២ ពាន់លានដូស ដែលខ្លួនសង្ឃឹមថានឹងទិញនៅឆ្នាំក្រោយ តែមិនទាន់បានបញ្ជាក់ពីកិច្ចព្រមព្រៀងជាក់លាក់ណាមួយក្នុងការដឹកជញ្ជូនវ៉ាក់សាំង និងការខ្វះខាតថវិកា នោះទេ ។

    គម្រោងCOVAX ត្រូវបានបង្កើតឡើងដោយអង្គការសុខភាពពិភពលោក សម្ព័ន្ធចាក់វ៉ាក់សាំងGAVI និង CEPI ដែលជាសម្ព័ន្ធភាពសកលចម្រុះសម្រាប់ការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតសកល ដើម្បីចៀសវាងការដណ្ដើមគ្នាទិញរបស់អន្តរជាតិសម្រាប់វ៉ាក់សាំងនានាដែលធ្លាប់បានប្រើក្នុងការផ្ទុះជំងឺរាតត្បាតនានាកាលពីកន្លងទៅហើយនឹងបង្រួមអតុល្យភាពទាំងនោះ៕ ប្រភព៖ BTVNews

    អត្ថបទទាក់ទង